徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងហិរញ្ញវត្ថុចិនប្រកាសវិធានការថ្មីជាច្រើនដើម្បីគាំទ្រសេវាកម្មហិរញ្ញវត្ថុក្នុងការងារបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី

2020-02-03 16:08:47 cri

      អ្នកសារព័ត៌មាន​បាន​ដំណឹង​ពី​ក្រសួង​ហិរញ្ញវត្ថុ​ចិន​នា​ថ្ងៃទី ២ ខែកុម្ភៈ​ថា   ​ពេល​កន្លង​មកនេះ  ​​ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​ប្រកាសន​វិធានការ​ថ្មី​ជា​ច្រើន​ ​ដើម្បី​គាំទ្រ​ហិរញ្ញវត្ថុ​ក្នុងការ​ចូលរួម​ការងារ​បង្ការ​និង​គ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ឱ្យ​កាន់តែ​ល្អប្រសើរ។​​

      លោក Zou Jiayi ​អនុរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​ថ្លែងថា  ​ក្រសួង​នឹង​បញ្ចុះ​អត្រា​ការប្រាក់​​​មូលធន​​ដល់​សហគ្រាស​​ផលិតសម្ភារៈ​​ផ្នែកសុខាភិបាល​សំខាន់ៗដែលផ្តោតលើការបង្ការរោគ ​ការផលិត​វ៉ាក់សាំង ​ការវាស់ស្ទង់ ​ផលិតផល​ឱសថ​  ​ឧបករណ៍វេជ្ជសាស្ត្រ​ជាដើម ។ ជាមួយគ្នានេះ ក្រសួងនឹង​ណែនាំ​ស្ថាប័ន​ហិរញ្ញវត្ថុឱ្យ​​កែលម្អ​​គុណភាពក្នុងការ​ផ្តល់​សេវាកម្ម​ ​និងបង្កើន​ការ​ផ្តល់​មូលធន ​ដើម្បី​ឆ្លើយតបនឹងតម្រូវការ​មូលធន​សមហេតុផល​សម្រាប់​បណ្តា​សហគ្រាស​ផ្នែក​ផលិត​សម្ភារៈ​បង្ការ​និង​គ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ៕​

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស