魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនយោបាយសំខាន់ៗនៃបណ្តាប្រទេសនានាមានជំនឿចិត្តយ៉ាងមុតមាំលើសមត្ថភាពរបស់ប្រទេសចិនចំពោះការយកជ័យជម្នះលើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី

2020-02-03 15:39:30 cri

    ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​កន្លងមក​នេះ ​អ្នកនយោបាយ​សំខាន់ៗ​នៃ​បណ្តាប្រទេស​នានា​បាន​វាយតម្លៃ​ខ្ពស់​អំពី​វិធានការ​ដ៏​រឹងមាំ​របស់​ប្រទេស​ចិន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​រលាកសួត​ប្រភេទថ្មី ​ដោយ​បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​មុតមាំ ​ក៍ដូចជា ​ជំនឿចិត្ត​ចំពោះ​ការយក​ជ័យ​ជម្នះ​លើ​សង្រ្គាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺនេះ ​។​

    លោក ​David ​Zalkaliani ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ្ស៊កហ្ស៊ី ​បាន​ថែ្លងថា ​អំឡុង​ផ្ទុះ​នូវ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទថ្មី ​ភាគីហ្ស៊កហ្ស៊ី​ចង់​ប្រាប់​មិត្តចិន​ថា ​ហ្ស៊កហ្ស៊ី​កំពុង​ឈរ​ជាមួយ​ប្រទេសចិន។ ​ភាគីទាំងពីរ​នឹង​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដើម្បី​រួមគ្នា​ខិត​ខំ​ប្រឹងប្រែង​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺនេះ។​

    លោក ​Jaime ​Manalich ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ប្រទេស​ស៊ីលី​បាន​ថែ្លងថា ​រដ្ឋាភិបាល​ស៊ីលី​ជឿជាក់​យ៉ាង​មុតមាំ​ថា ​ប្រទេសចិន​នឹង​បង្ការ​និង​គ្រប់គ្រង​ជំងឺនេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ព្រមទាំងអាចយក​ជ័យជម្នះ​លើ​សង្រ្គាម​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​បាន។ ​ប្រទេសស៊ីរី​មានឆន្ទៈ​ក្នុង​ការ​រក្សា​នូវ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ ក៍ដូចជា​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​លើ​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​រាតត្បាត​នេះ ។​

    លោក ​Gennady ​Onishchenko ​អនុប្រធាន​ទីមួយ​នៃ​គណៈកម្មាធិការ​អប់រំ​និង​វិទ្យាសាស្ត្រ​នៃ​សភាជាន់ទាប​នៃ​ប្រទេស​រុស្ស៊ី​បាន​ថែ្លងថា ​អាកប្បាកិរិយា​​បើក​ទូលាយ ​តម្លាភាព​និង​ទំនួលខុសត្រូវ​ព្រមទាំង​វិធានការ​ដ៏​រឹងមាំ​របស់​ប្រទេស​ចិន​ដែល​បាន​បង្ហាញ​ក្នុង​ការ​ទប់ស្កាត់​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីវុស​កូរ៉ូណា​ប្រភេទថ្មី​គួរឱ្យ​កោត​សរសើរ។​ការ​ចែករំលែក​នូវ​​ព័ត៌មាន​ពាក់ព័ន្ធ​អាច​ជួយ​ដល់​ការ​សិក្សា​ស្រាវជ្រាវ​ជំងឺនេះ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស