徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាណិជ្ជករអេឡិចត្រូនិកនិងក្រុមហ៊ុនដឹកជញ្ជូនរហ័ស(Express)នៃប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់សម្ភារៈសម្រាប់ទប់ស្កាត់ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន

2020-02-03 16:08:09 cri

      អំឡុងពេល​ឈប់សម្រាក​​បុណ្យ​ចូលឆ្នាំប្រពៃណីចិន  ​​ដើម្បីទប់ស្កាត់ជំងឺ​រលាកសួត​បង្កដោយ​វីរុសកូរ៉ូណា​ប្រភេទថ្មី ​ក្រសួង​និង​ស្ថាប័ន​មាន​ពាក់ព័ន្ធ​របស់ចិន​បាន​បើកដំណើរការ​ជាភ្លាមនូវផ្លូវ​អាកាស​ជាតិ​និង​អន្តរជាតិ​ជាច្រើន​​​​ ​ដើម្បី​គាំទ្រ​ការងារ​ដឹកជញ្ជូន​សម្ភារៈ​ជួយសង្គ្រោះ​បន្ទាន់ ក៍ដូចជា​សម្ភារៈប្រើប្រាស់ចាំបាច់​ប្រចាំថ្ងៃ​ផ្គត់ផ្គង់ទៅឱ្យ​ប្រជាជន​ទី​ក្រុងវូហាន ​ខេត្តហូប៉េ​និង​​​តំបន់​សំខាន់ៗ​​​ផ្សេងទៀត​​។

      ក្នុង​​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី ៣ ខែកុម្ភៈ​​  ​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​​បាន​ប្រាប់​ឱ្យ​ដឹងថា   គិតត្រឹម​ថ្ងៃទី ២ កុម្ភៈ  ​​ក្រុមហ៊ុន​ប្រៃសណីយ​ចិន​​បាន​​ចាត់​​យានយន្ត​​ប្រៃសណីយ​ធ្វើដំណើរ​ចំនួន​ ៣ ម៉ឺន ២ ពាន់​ដង  ​និងយន្តហោះ​ប្រៃសណីយ​ពិសេស​ចំនួន ៥ គ្រឿង ដើម្បី​​​ដឹកជញ្ជូនសម្ភារៈ​បង្ការ​ជំងឺ ដូចជា​ម៉ាស់ និងឱសថ​ជាដើម​ចំនួន​ជាង ៤ ម៉ឺន ៩ ពាន់ប្រអប់ ។ ការប្រើប្រាស់​នូវមធ្យោបាយទាំងនេះ​​​បានជួយសម្រួលដល់ការដឹកជញ្ជូនយ៉ាងខ្លាំង។

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស