魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការរងនៃសមាគមអាស៊ាន ថែ្លងថា ប្រទេសចិនប្រាកដជានឹងយកជ័យជម្នះលើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីក្នុងពេលឆាប់ៗ

2020-02-02 15:00:46 cri

    កាលពី​រសៀល​ថ្ងៃទី ​១ ​ខែកុម្ភៈ ​លោក ​Deng ​Xijun ​ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​អាស៊ាន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​Kung ​Phoak ​អគ្គលេខាធិការរង​នៃ​សមាគមអាស៊ាន​នៅ​ទីក្រុង​ហ្សារកាតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។​

    លោក ​Deng ​Xijun ​បាន​ថែ្លងថា ​ចាប់តាំងពី​ផ្ទុះ​នូវ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​កន្លងមក ​រដ្ឋាភិបាលចិន​បាន​ចាត់​វិធានការ​បង្ការ​និង​គ្រប់គ្រង​យ៉ាង​ឆាប់រហ័ស ​ប្រកប​ដោយ​គ្រប់ជ្រុងជ្រោយ​និង​មានប្រសិទ្ធភាព​ក្នុង​ការបង្ការ​និង​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ។​ប្រទេសចិន​តែងតែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​អាកប្បកិរិយា​បើកទូលាយ ​តម្លាភាព​និង​ទទួលខុសត្រូវ។​ឥរិយាបថ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​របស់​ប្រទេសចិន​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញ​លេញ​ដោយ​អង្គការ​សុខភាព​ពិភពលោក​និង​បណ្តា​ប្រទេស​ដទៃទៀត។​

    លោក ​Deng ​Xijun ​បាន​សង្កត់ធ្ងន់​ថា ​នាពេលថ្មីៗនេះ ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​បានក្លាយជា​“ករណី​ភាពអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​ធ្វើឱ្យ​សហគមន៍អន្តរជាតិ​ព្រួយបារម្ភ”​ដែល​មិនមែន​មាន​ន័យថា ​ជា​ការ​បោះ​ឆ្នោត​មិន​ផ្តល់​សេចក្តីទុកចិត្ត​លើ​ប្រទេសចិន​នោះទេ។​ផ្ទុយទៅវិញ ​អង្គការ​សុខភាព​ពិភពលោក​ពោរ​ពេញ​ទៅ​ដោយ​ទំនុកចិត្ត​លើ​សមត្ថភាព​និង​ការងារ​របស់​ចិន​ក្នុង​ការ​បង្ការ​និង​គ្រប់គ្រង​ការរាតត្បាត​នៃ​ជំងឺនេះ។​

    លោក ​Deng ​Xijun ​រំពឹងថា ​លោក​នឹង​រួមសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាស៊ាន​ដើម្បី​រួម​គ្នា​យក​ជ័យ​ជម្នះ​លើ​សង្រ្គាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​និង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺនេះ​ទៅ​លើ​សេដ្ឋកិច្ច​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​ដល់​កម្រិត​អប្បបរមា​បំផុត​។​

    លោក ​Kung ​Phoak ​បានថែ្លងថា ​អាស៊ាន​កោតសរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​នយោបាយ​និង​សមត្ថភាព​របស់​រដ្ឋាភិបាលចិន​ក្នុង​ការទប់ស្កាត់​នឹង​ការរាតត្បាត​នៃ​ជំងឺនេះ។​

អាស៊ាន​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពហុភាគី​និង​ទ្វេភាគី​ជាមួយ​ប្រទេសចិន​ក្នុង​ការ​ទប់​ស្កាត់​នឹង​ការ​រាតត្បាត​នៃ​ជំងឺនេះ ​ហើយ​ពួតដៃគ្នា​យក​ជ័យ​ជម្នះ​លើ​សង្រ្គាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស