邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការត្រួតពិនិត្យនិងគ្រប់គ្រងធនាគារនិងការធានារ៉ាប់រងប្រទេសចិន៖ ផលប៉ះពាល់នៃការរីករាលដាលនៃជំងឺជះឥទ្ធិពលលើទីផ្សារហិរញ្ញវត្ថុចិនមុខជាមានតែក្នុងរយៈពេលខ្លី និងបណ្តោះអាសន្នប៉ុណ្ណោះ

2020-02-02 14:45:10 cri

       លោក CaoYu ​អនុប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​ធនាគារ​និង​ការធានារ៉ាប់រង​​ប្រទេស​ចិន​​បាន​គូសបញ្ជាក់​កាលពី​ថ្ងៃទី ១ ខែកុម្ភៈ​ថា  ​​ផល​ប៉ះ​ពាល់​ដែល​បណ្តាល​​មក​ពី​​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​​ជះ​​ឥទ្ធិពល​ទៅលើ​ទីផ្សារ​ហិរញ្ញវត្ថុ​ចិន​ មុខជា​បន្ត​តែ​​ក្នុង​រយៈពេលខ្លី ​និង​បណ្តោះអាសន្ន​ប៉ុណ្ណោះ។​​

      លោក​បាន​បញ្ជាក់​ថា  ​ទីផ្សារ​ហិរញ្ញវត្ថុ​​រង​ឥទ្ធិពល​ពី​កត្តា​ជា​ច្រើន​​​ ហើយ​​ទីផ្សារ​បាន​ធ្លាក់ចុះ​​​ដោយ​បានរង​​នូវ​ឥទ្ធិពល​​ពី​​​​វិបត្តិ​ហានិភ័យ​កម្រិតណាមួយ ​​​ ​ នេះជា​​រឿង​ធម្មតា​​ហើយ​វា​ក៏​​សមស្រប​នឹង​ច្បាប់ហិរញ្ញវត្ថុ​​ផង​ដែរ។  ចំពោះ​ករណី​នៃ​ការផ្ទុះ​ជំងឺ​ឆ្លង​ដែល​​ជះ​ឥទ្ធិពល​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ​ចិន​គឺ​មិន​ខុសឆា្ងយ​ពី​ហានិភ័យ​ទាំង​នោះ​ដែរ។​ ​ប៉ុន្តែ​​សូមបញ្ជាក់ថា​​កម្រិត​រង​ឥទ្ធិពល​បែបនេះ​មុខជា​មាន​ក្នុង​ក្នុង​រយៈពេល​ខ្លី ​និង​បណ្តោះអាសន្ន​ប៉ុណ្ណោះ  ​ពីព្រោះ​​កត្តា​​សម្រេច​អនាគត​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​ប្រទេស​មួយ​គឺ​ផ្តោត​លើ​​មូលដ្ឋាន​គ្រឹះ​​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​នោះ។

      លោក​បាន​សង្កត់​ធ្ងន់​ទៀតថា  ​​ចិន​​បាន​ខិតខំ​ធ្វើ​កំណែទម្រង់​និង​បើក​ទូលាយ​ ​ហើយ​បាន​​បង្កើន​កម្រិត​ធ្វើការ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​​​រយៈ​ពេល​វែង​  ​ធ្វើ​ឱ្យ​​ស្ថាប័ន​ហិរញ្ញវត្ថុ​ចិន​និង​ទីផ្សារ​ហិរញ្ញវត្ថុ​ចិន​​ទទួល​បាន​ភាពរឹងមាំ​កាន់តែ​ខ្លាំ​ក្នុង​ប៉ុន្មានឆ្នាំ​ចុង​​ក្រោយ​នេះ ​  សមត្ថភាព​ក្នុង​ការ​ទប់ទល់​នឹង​ហានិភ័យ​ត្រូវ​បាន​​កែ​លម្អ​​យ៉ាង​​ខ្លាំង​។ ​បច្ចុប្បន្ន​នេះ ​ការ​ផ្គត់ផ្គង់​មូលធន​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ​​នៃ​​ស្ថាប័ន​ធនាគារ​និង​ការធានា​រ៉ាប់រង​នៅ​តែ​រក្សា​ស្ថិរភាព៕​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស