孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមហ៊ុនកិសកម្មនិងគ្រឿងឧបភោគបរិភោគបន្ទាប់បន្សំចំនួន ៩០ % នៃខេត្តZhejiang ប្រទេសចិនធ្វើអាជីវកម្មជាប្រក្រតី ក្រុមហ៊ុនជាង ៧៥០០ សន្យាថាមិនដំឡើងថ្លៃ

2020-02-01 15:47:56 cri

    អ្នក​សារព័ត៌មាន​បាន​ដំណឹង​ពី​សន្និសីទ​កាសែត​នៃ​រដ្ឋបាល​ប្រជាជន​ខេត្ត​Zhejiang ​ប្រទេស​ចិនកាលពី​ថ្ងៃទី​ ៣១ ខែមករា​ឱ្យ​ដឹង​ថា​ ពេល​បច្ចុប្បន្ននេះ​ ទីផ្សារ​កសិផលនិងគ្រឿងឧបភោគបរិភោគ​បន្ទាប់​បន្សំ​​ជាង​ ៩០% នៃ​ខេត្ត​Zhejiang បាន​នឹង​កំពុង​ដំណើរអាជីវកម្ម​​ជា​ប្រក្រតី​ ។ លោក Chen Zhenhua អនុប្រធាន​នៃ​មន្ទីរ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​ទីផ្សារ​នៃ​ខេត្ត​Zhejiang បានថ្លែង​ថា​ ពេល​បច្ចុប្បន្ននេះ​ ទីផ្សារ​កសិផលនិង​គ្រឿងឧបភោគបរិភោគបន្ទាប់​បន្សំ​​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ជា​ប្រក្រតី​មាន​ចំនួន​ ២០០២ ត្រូវ​ជា​ ៩០.៧%នៃ​ចំនួន​សរុប​នៃ​ទីផ្សារ​កសិផល​និង​គ្រឿងឧបភោគបរិភោគ​បន្ទាប់​បន្សំ​ដែល​បាន​ចុះ​បញ្ជីនៃ​ខេត្ត​Zhejiang ។

    ព្រម​ពេល​ជាមួយ​គ្នា​នេះ ខេត្ត​ Zhejiang បាន​លុប​ចោល​ទាំងស្រុង​នូវ​ការ​ធ្វើ​ជំនួញ​បសុបក្សី​នៅក្នុង​ទីផ្សារ​កសិផល​និងគ្រឿង​ឧបភោគ​បរិភោគ​បន្ទាប់​បន្សំ​នៃខេត្ត​នេះ​ ពិសេស​គឺ​បាន​ទប់​ស្កាត់ទាំង​ស្រុង​នូវ​ការ​ធ្វើជំនួញ​សត្វព្រៃ​ក្នុង​ទីផ្សារ​កសិផល​និងគ្រឿង​ឧបភោគ​បរិភោគ​នៃ​ខេត្ត​នេះ​ ។

    ក្រៅពីនេះ​ ខេត្ត Zhejiang បាន​ផ្តោត​សំខាន់​ទៅលើ​ការ​ត្រួត​ពិនិត្យ​តម្លៃ​នៃ​​​បរិក្ខារ​បង្ការ​ជំងឺ​ ដូច​ជា​ម៉ាស់​ជាដើម ។ ពេល​បច្ចុប្បន្ននេះ​បាន​ដាស់តឿន​ដល់​ក្រុមហ៊ុន​ចំនួន​ ៧៥៨០ ឱ្យ​ធ្វើ​ពាក្យ​សន្យា​ថាមិន​ដំឡើង​ថ្លៃ​ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស