孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមហ៊ុនទូរគមនាគមន៍ China Mobile ប្រចាំខេត្ត Zhejiang ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដូចជា 5GនិងVRជាដើម ដើម្បីពិនិត្យសុខភាពនិងព្យាបាលជំងឺរយៈចម្ងាយឆ្ងាយ

2020-02-01 15:47:01 cri

    ពេល​បច្ចុប្បន្ននេះ​ ក្រុម​ហ៊ុន​ទូរគមនាគមន៍ China ​Mobile ​ប្រចាំ​ខេត្ត​ Zhejiang ​បាន​ប្រើប្រាស់​​បច្ចេកវិទ្យា​​ខ្ពស់​​ដូច​ជា​ 5G និង​មធ្យោបាយ​ពត៌មានវិទ្យា​ជាដើម​ ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រលាក​សួត​បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីក្នុង​តំបន់​ជាច្រើននៃ​ខេត្ត​Zhejiang ​។

    សូម​បញ្ជាក់​ថា​ ប្រព័ន្ធពិនិត្យ​និង​ណែនាំ​រយៈចម្ងាយឆ្ងាយ​​ចំពោះ​បន្ទប់​ Intensive ​Care ​Unit​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់5G និង​VR​  បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​​​ថ្ងៃទី​ ២៤ ខែ​មករា​ ។ ​ប្រព័ន្ធ​នេះ​គឺ​សហការ​​និង​បង្កើត​ឡើយ​ដោយ​ក្រុម​ហ៊ុន​ China ​Mobile និង​មន្ទីរ​ពេទ្យ​ទី២ក្រោមឱវាទ​វិទ្យាស្ថាន​​វេជ្ជសាស្ត្រ​នៃ​សកលវិទ្យាល័យ​ខេត្តZhejiang ​។ គ្រូ​ពេទ្យ​និង​គិលានុបដ្ឋាយិកាអាច​កាត់បន្ថយ​ការ​ប៉ះពាល់ដោយ​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំងឺ​​ប្រកបដោយ​ប្រសិទ្ធភាព​តាម​រយៈប្រព័ន្ធ​នេះ​ ។​

     ក្រៅពីនេះ​ គ្រូពេទ្យ​ជំនាញ​នៅក្រៅតំបន់​ក៏អាច​ធ្វើការ​ណែនាំ​ព្យាបាល​ជំងឺ​ពី​ចម្ងាយ​​ឆ្ងាយ​ដោយ​មាន​រូបភាព​ច្បាស់គ្រប់​ជ្រុង​ជ្រោយ​តាម​រយៈប្រព័ន្ធ​នេះ​ ។ ព្រម​ពេល​ជាមួយ​គ្នា​នេះ​ គ្រួសារ​របស់​អ្នក​ជំងឺ​ក៏​អាច​មើល​​អ្នកជំងឺ​ដែល​​​នៅ​ដោយ​ឡែក​ពី​គ្នា​ជាមួយ​នឹង​អ្នក​ដទៃ​គ្រប់​ពេល​វេលា​តាម​រយៈប្រព័ន្ធនេះ​។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស