孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកដំណើកាន់តែច្រើនធ្វើដំណើរវិលត្រឡប់ទៅកន្លែងការងារវិញបន្ទាប់ពីបញ្ចប់ថ្ងៃឈប់សម្រាកដើម្បីអបរអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប្រទេសចិនចាត់វិធានការជាច្រើនដើម្បីបង្ការការឆ្លងជំងឺរលាកសួតប្រភេទថ្មីនៅក្នុងរថយន្ត រថភ្លើងនិងយន្តហោះ

2020-01-31 15:16:20 cri

       ខណៈពេលជិត​បញ្ចប់​ថ្ងៃ​ឈប់​សម្រាក​ដើម្បីអបរអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ ​ហើយ​មាន​អ្នក​ដំណើរ​កាន់តែ​ច្រើន​ឡើង​ៗ​ធ្វើ​ដំណើរ​​វិល​ត្រឡប់​នៅ​កន្លែង​ការងារ​វិញ ​ក្រសួង​គមនាគមន៍​​និង​ដឹកជញ្ជូន​ ព្រមទាំង​ស្ថាប័ន​ផ្លូវ​ដែក​និង​អាកាសចរណ៍​ស៊ីវិលនៃប្រទេស​ចិន​​បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លងជំងឺរលាកសួតប្រភេទថ្មីបង្កដោយវីរុសកូរ៉ូណានៅ​​​​ក្នុង​រថយន្ត រថភ្លើង​និង​យន្តហោះ​ ។

      ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៃគណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​កាលពី​ថ្ងៃទី​ ៣០ ខែ​មករា​ លោក​Wu Chungeng អ្នក​នាំពាក្យ​នៃ​ក្រសួង​គមនាគមន៍​និង​ដឹកជញ្ជូន​ចិន​បានថ្លែង​ថា​ ក្រសួង​គមនាគមន៍និង​ដឹកជញ្ជូន​ចិន​នឹង​បន្ត​អនុវត្ត​ជាក់ស្តែង​នូវ​ការ​សម្លាប់​មេរោគ​និង​ការ​បើកបង្គួច​ឱ្យ​ខ្យល់​ចេញចូល​នៅ​ក្នុង​រថយន្ត​    ព្រម​ទាំង​សហការ​ជាមួយ​ស្ថាប័ន​​សុខាភិបាល​ជាដើម​ដើម្បី​ធ្វើ​ការ​បង្កើត​ប៉ុស្តិ៍ពិនិត្យជំងឺ​​និង​ស្ទង់​កម្តៅ​ក្នុង​ខ្លួន​របស់​អ្នក​ដំណើរ​នៅ​ស្ថានីយរថយន្ត​ ។

      ក្រៅពីនេះ​ ស្ថាប័ន​ផ្លូវដែក​និង​អាកាសចរណ៍ស៊ីវិល​ចិន​បាន​ដាក់ចេញ​នូវផែនការ​ដោះស្រាយ​ជា​បន្ទាន់​យ៉ាង​ច្បាស់​លាស់​ មួយគឺ​​ នៅ​ពេល​​រកឃើញ​​អ្នក​ដំណើរ​មាន​​​អាការរោគក្តៅ​ខ្លួន​នៅក្នុងរថ​ភ្លើង​ឬ​យន្តហោះ​  ​នឹង​ចាប់​ដំណើរ​ការ​ភ្លាមៗ​នូវ​នីតិវិធី​ ដូច​ជាឱ្យ​​អ្នក​ជំងឺ​នៅ​ដោយ​ឡែក​ពីគ្នា​នឹង​​អ្នក​ដទៃ​និង​សម្លាប់​មេរោគ​ ព្រមទាំង​រាយការណ៍ជូន​ស្ថានីយរថភ្លើង​ចំណតខាងមុខ​ទៀតនិង​ព្រលានយន្តហោះ​ ដើម្បី​ធ្វើ​ការងារ​ត្រៀម​សម្រាប់​ការ​ផ្ទេរ​អ្នក​ជំងឺ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស