徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនមានជំនឿចិត្តនិងសមត្ថភាពយកជ័យជម្នះលើសង្គ្រាមប្រយុទ្ធប្រឆាំង បង្ការនិងគ្រប់គ្រងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី

2020-01-31 14:04:34 cri

   

   

    កាលពី​ថ្ងៃទី ៣១ ខែមករា លោកស្រី​Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថ្លែងថា ចាប់តាំងពី​ផ្ទុះនូវ​ជំងឺ​រលាកសួត​បង្កដោយ​វីរុសកូរ៉ូណា​ប្រភេទថ្មី​នៅប្រទេសចិន​មក រដ្ឋាភិបាលចិន​បាន​ចាត់វិធានការ​គ្រប់បែបយ៉ាង​និង​តឹងរ៉ឹងបំផុត ហើយ​វិធានការ​ជាច្រើន​លើសពី​សំណូមពរ​នៃ​បទបញ្ញត្តិ​សុខភាព​អន្តរជាតិ យើងមាន​ជំនឿចិត្ត​និង​សមត្ថភាព​ពេញលេញ​ក្នុងការយក​ជ័យជម្នះ​លើសង្គ្រាម​ប្រយុទ្ធប្រឆាំង បង្ការ​និង​គ្រប់គ្រង​ជំងឺនេះ ។

    ពេលកន្លងទៅ​ថ្មីៗនេះ អគ្គនាយក​នៃអង្គការ​សុខភាព​ពិភពលោក​បានប្រកាសថា ជំងឺ​រលាកសួត​បង្កដោយ​វីរុសកូរ៉ូណា​ប្រភេទថ្មី​បាន​ក្លាយជាភាពអាសន្ន​ផ្នែកសុខភាព​សាធារណៈ​ធ្វើឱ្យ​ផ្ទៃអន្តរជាតិ​ព្រួយបារម្ភ ។ អំពី​ការនេះ លោកស្រី​Hua Chunying ថ្លែងថា ភាគីចិន​បាន​រាយការណ៍ពី​ព័ត៌មាន​អាការ​រោគ ចែករំលែក​អំពី​ហ្សែន​នៃវីរុស​បានទាន់ពេល​ជូន​គ្រប់ភាគី​មានពាក់ព័ន្ធ​ដោយអាកប្បកិរិយា​បើកទូលាយ តម្លាភាព​និង​ទទួលខុសត្រូវ ។ អង្គការ​សុខភាព​ពិភពលោក​និង​ប្រទេស​ជាច្រើន​បាន​បញ្ជាក់​យ៉ាងពេញលេញ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការនេះ ។

    លោកស្រី​Hua Chunying ថ្លែងថា ភាគីចិន​រីករាយ​រួមសហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​និង​បណ្តាប្រទេស​នានា ដើម្បី​រួមគ្នា​គាំពារ​សន្តិសុខ​លើវិស័យ​សុខាភិបាល​សាធារណៈ​នៃតំបន់​និង​ពិភពលោក ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស