马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញការចិនថ្លែងថា កុំព្រួយបារម្ភពេកចំពោះទិន្នន័យនៃការឃើញជំងឺរលាកសួតប្រភេទថ្មីដោយសារមនុស្សដែលសង្ស័យថាមានជំងឺជាច្រើនមិនទាន់បានវិនិច្ឆ័យនិងមិនទាន់រាយការណ៍នៅដំណាក់កាលដំបូង

2020-01-31 15:18:18 cri

តាម​ទិន្នន័យ​បង្ហាញថា ​ក្នុង​រយៈពេល​៣​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​២៩​ខែ​មករា ​ករណី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​រលាក​សួតបង្ក​ដោយ​វីរុសកូរ៉ូណា​ប្រភេទ​ថ្មីនៃ​ប្រទេស​ចិន​បាន​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​គឺ ​១៧៧១ករណី ​១៤៥៩​ករណី​និង​១៧៣៧ករណី​ដោយឡែក​ពី​គ្នា​។លោក​WuZunyouអ្នក​ជំនាញផ្នែក​រោគរាតត្បាតនៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺ​ប្រទេស​ចិន​បាន​ថ្លែង​កាល​ពី​យប់ថ្ងៃ​ទី​៣០​ខែ​មករាថា ​កុំព្រួយបារម្ភពេក​ចំពោះទិន្នន័យនៃ​ការ​រក​ឃើញ​ជំងឺរលាក​សួតប្រភេទ​ថ្មី​។ករណី​ជា​ច្រើន​ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យឃើញ​ក្នុង​រយៈពេល​បី​ថ្ងៃ​នេះ​គឺ​ដោយសារ​មនុស្ស​ដែល​សង្ស័យ​ថា​មាន​ជំងឺ​ជា​ច្រើន​មិន​ទាន់​បាន​វិនិច្ឆ័យ​និង​មិន​ទាន់​រាយការណ៍​នៅ​ដំណាក់​កាល​ដំបូង។

 លោកបន្តថា ​ក្នុងទីក្រុងWuHanខេត្តHuBeiប្រទេសចិន​និង​តំបន់ផ្សេងទៀត​ក្នុង​ខេត្តនេះ ​មាន​អ្នក​ជំងឺ​ជា​ច្រើន​មិន​ត្រូវ​វិនិច្ឆ័យ​និង​រាយការណ៍​បាន​ទាន់​ពេល​វេលា​នៅ​ដំណាក់កាល​ដំបូង​​គឺ​ដោយសារ​គ្រូពេទ្យ​និង​គិលានុបដ្ឋាយិកា​មិន​គ្រប់គ្រាប់​ ដូច្នេះ​ប៉ុន្មានថ្ងៃ​កន្លង​ទៅ​នេះ​​អ្នក​ជំងឺ​​ជា​ច្រើន​ត្រូវបាន​គេ​ធ្វើ​វិនិច្ឆ័យ។​តាម​ការ​ពិត ​កាល​បរិច្ឆេទផ្ទុះ​ជំងឺ​នេះ​ត្រូវ​រាប់​ថយ​ក្រោយ​ប៉ុន្មានថ្ងៃ​មកវិញ។តួលេខ​ស្ថិតិ​គិត​តាម​កាល​បរិច្ឆេទ​នៃ​ការ​ផ្ទុះ​ជំងឺ​នេះ​មាន​សុទិដ្ឋិនិយម​ជាង​ពេល​បច្ចុប្បន្ននេះ។

អ្នកបកប្រែ:马小青
ប្លុកពិសេស