王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាជាមួយលោក Tedros អគ្គនាយកអង្គការសុខភាពពិភពលោក

2020-01-29 15:01:49 cri

      ថ្ងៃទី​ ២៨ ខែ​មករា​ ​ លោក​វ៉ាងអ៊ី​សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ​និងជា​រដ្ឋមន្ត្រី​ការ​បរទេស​​ចិន​បាន​​ជួបពិភាក្សាជាមួយ​លោក​ Tedros អគ្គនាយកអង្គការសុខភាពពិភពលោក​នៅក្រុង​ប៉េកាំង​។​ ​

      ថ្លែង​ក្នុង​កិច្ច​ជំនួប​ លោក​ Tedro បាន​លើកឡើងថា​ ​អង្គការសុខភាពពិភពលោក​និង​សហគម​អន្តរជាតិសូមកោតសសើរ​ខ្ពស់ចំពោះ​រដ្ឋាភិបាលចិនដែលបាន​ចាត់វិធានការ​ដ៏ដាច់ម៉ាត់​មួយ​ចំនួន​ ហើយក៏សូមថ្លែងអំណរគុណចំពោះប្រទេសចិន​ដែលបាន​ធ្វើ​កិច្ចខិតខំប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​សភាព​ជំងឺរីករាលដាល​ផងដែរ​។​ អង្គការ​សុខភាព​ពិភពលោក​រំពឹងថា​អាច​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេសចិន​ ព្រម​និង​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដ៏ចាំបាច់​ទាំងអស់​ដល់​ភាគីចិន​ដោយ​អនុលោម​តាម​តម្រូវការរបស់ចិន​។

     ជាការ​ឆ្លើយតប​ លោក​វ៉ាងអ៊ីបាន​ថ្លែង​ថា​ ប្រទេសចិន​ក៏រីករាយ​បង្កើន​កិច្ចសហប្រតិបត្តិការ​​​​ជាមួយសហគមអន្តរជាតិ​ ពិសេស​គឺ​អង្គការ​សុខភាពពិភពលោក​ដោយ​ប្រកាន់​ឥរិយាបថ​បើក​ចំហនិង​មាន​តម្លាភាព​ ​សំដៅ​ធ្វើ​កិច្ច​ខិតខំប្រឹងប្រែង​សម្រាប់​បុព្វហេតុ​សុខាភិបាល​សាធារណៈអន្តរជាតិ​៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស