郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាមេរិកអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់នឹងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី

2020-01-29 15:34:37 cri

  ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​២៨​ខែ​មករា លោកAlex Azarរដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​និង​សេវាកម្ម​សាធារណៈអាមេរិកបាន​អំពាវនាវ​សមត្ថកិច្ច​សុខាភិបាល​អន្តរជាតិ​ឱ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​ទប់ទល់​នឹង​វីរុស​កូរ៉ូណា​ថ្មី។

      លោកAlex Azarបាន​ថ្លែង​ថា ប្រទេស​ចិន​បាន​ប្រកាស​លទ្ធផល​នៃ​ការ​វាស់​ស្ទង់​ហ្សែននៃ​វីរុស​កូរ៉ូណា​ថ្មី នេះ​គឺ​អស្ចារ្យ​ណាស់​ដែល​បាន​ធ្វើ​ឱ្យ​ក្រុម​ការ​ងារ​នៃ​មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​អាមេរិក​សិក្សា​ស្រាវ​ជ្រាវ​និង​ផលិត​បាន​ឧបករណ៍​ធ្វើ​វិនិច្ឆ័យ​វីរុស​ក្នុង​រយៈ​ពេល​តែ​មួយ​សបា្តហ៍​ប៉ណ្ណោះ វិទ្យាស្ថាន​ស្រាវ​ជ្រាវជំងឺ​អាឡែរហ្សីនិង​ជំងឺ​ឆ្លង​ជាតិ​អាមេរិក​មាន​ការ​រំពឹង​ទុក​នឹង​ស្រាវជ្រាវ​បាន​វ៉ាក់សាំង​ដែល​អាច​សម្រាំង​យក​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សបា្តហ៍​ខាង​មុខ។

      លោក​បាន​ថ្លែង​ថា បច្ចុប្បន្ន អាមេរិក​បាន​អនុវត្ត​ការ​វាស់​កម្តៅ​រាង​កាយ​ចំពោះ​អ្នក​ដំណើរ​នៅ​ព្រលាន​យន្តហោះ​ថំនួន​២០ នៅ​ពេល​អនាគត​ប្រហែល​នឹង​លើក​កម្ពស់​ការ​ដាក់​កំហិត​ចំពោះការ​ធ្វើ​ដំណើរ​ថែម​ទៀត ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស