ថ្ងៃទី២៨ខែមករា ក្រសួងសន្តិសុខសាធារណៈចិនបានបើកធ្វើសន្និសីទវីដេអូខុនហ្វើរិននៃស្ថាប័នសន្តិសុខសាធារណៈទូទាំងប្រទេស ដើម្បីរៀនសូត្រនិងអនុវត្តយ៉ាងស៊ីជម្រៅនូវអនុសាសន៍ដ៏សំខាន់របស់លោកស៊ីជីនភីងអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនស្តីពីការងារបង្ការនិងគ្រប់គ្រងសភាពជំងឺឆ្លង ក៏ដូចជាធ្វើការបំផុសស្មារតីនិងរៀបចំចាត់ចែងម្តងទៀតចំពោះការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងនិងការងាររក្សាស្ថិរភាពរបស់ស្ថាប័នសាធារណៈសន្តិសុខ ដោយបានគូសបញ្ជាក់ថា ត្រូវចាត់ទុកការបង្ការនិងគ្រប់គ្រងសភាពជំងឺឆ្លងជាការងារចម្បងនាពេលបច្ចុប្បន្ន អនុវត្តយ៉ាងប្រាកដប្រជានូវវិធានការគ្រប់ខដើម្បីបង្ការនឹងហានិភ័យ ធានាដល់សន្តិសុខ ទប់ទល់នឹងសភាពជំងឺនិងរក្សាស្ថិរភាព ត្រូវអនុវត្តយ៉ាងមុតមាំនូវសេចក្តីសម្រេចចិត្តសំខាន់ៗរបស់មជ្ឈិមបក្សកុម្មុយនិស្តចិន និងយកជ័យជម្នះលើសង្រ្គាមទប់ទល់នឹងជំងឺរលាកសួតថ្មីលើកនេះ ក៏ដូចជាគាំពារយ៉ាងមុតមាំនូវស្ថិរភាពក្នុងសង្គមផងដែរ ៕