郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកនឹងចាត់បញ្ជូនក្រុមអ្នកជំនាញអន្តរជាតិបំពេញទស្សនកិច្ចនៅប្រទេសចិនដើម្បីរួមគ្នាទប់ទល់នឹងសភាពជំងឺ

2020-01-29 14:56:39 cri

      ថ្ងៃទី ២៨ ខែ​មករា អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា នឹង​ចាត់បញ្ជូន​​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​​ទៅកាន់​​ប្រទេ​សចិន​ក្នុង​ពេល​ឆាប់ៗ​ ដើម្បី​ស្វែង​យក់​ថែម​ទៀត​នូវ​សភាព​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី ព្រម​និង​ផ្តល់​ការ​ណែនាំ​ដល់​ការងារ​បង្ការ​និង​គ្រប់​គ្រង​សភាព​ជំងឺ​នៅ​ទូទាំង​ពិភពលោក ។

      ក្នុង​សេចកី្ត​ថ្លែង​ការណ៍ អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹង​​ថា លោក Tedros អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​​ដែល​អញ្ជើញទៅ​​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេ​សចិន​កំពុង​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល​ចិន​ ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ថា​ អង្គការ​សុខភាព​ពិភពលោក​នឹង​ចាត់​បញ្ជូន​ក្រុម​អ្នក​ជំនាញ​អន្តជាតិ​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់ៗ ក្នុង​ន័យ​រួម​សហការ​ជា​មួយ​អ្នក​ជំនាញ​ចិន​ ខិត​ខំ​ប្រឹង​ប្រែង​បង្កើន​ការសិក្សា​ស្រាវ​ជ្រាវ​ចំពោះ​សភាព​ជំងឺ ព្រម​និង​ផ្តល់​ការ​ណែនាំ​ដល់​​ការងារ​ទប់​ទល់​នឹង​សភាព​ជំងឺលើពិភពលោក​ទាំង​មូល​ ។

      ថ្លែង​ក្នុង​សេចកី្ត​ថ្លែងការណ៍​ លោក Tedros បាន​លើក​ឡើង​ថា ការ​ទប់​ស្កាត់ការ​​រីក​រាល​ដាល​របស់​វីរុសកូរ៉ូណា​ថ្មី​នេះ​​នៅ​ប្រទេស​ចិន​ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល​ជា​ការងារ​ជា​អាទិភាព​បំផុត​របស់​អង្គការ​សុខភាព​ពិភពលោក ។ លោក​បាន​ថ្លែង​ទៀត​ថា អង្គការ​សុខភាព​ពិភពលោក​បាន​និង​កំពុង​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​យ៉ាង​ស្អិត​ល្មួយ​ជា​មួយ​រដ្ឋាភិបាល​ចិន ក្នុង​ន័យ​ស្វែង​យល់​​ពី​វីរុស​ព្រម​និង​ទប់​ស្កាត់​ការ​​រីក​រាកដាល អង្គការ​សុខភាព​ពិភពលោក​នឹង​បន្ត​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​តទៅ​ទៀត​ជា​មួយ​ប្រទេ​សចិន​និង​ប្រទេស​ផ្សេង​ទៀង​ទាំង​អស់​ ដើម្បី​ការពារសុខភាព​​និង​សន្តិសុខ​របស់​ប្រជាជន ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស