王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខេត្ត Hu bei បាន​ប្រមូលផ្តុំម៉ាស់ចំនួន ៥៦៦ ម៉ឺននិងសម្លៀកបំពាក់ការពារចំនួន ១០ ម៉ឺន ដើម្បីដឹកជញ្ជូន​ទៅ​កាន់​​ក្រុង ​Wuhan​ ជាដើម

2020-01-28 15:28:00 cri

      ដោ​យបានប្រមូលផ្តុំសម្ភារៈតាម​គ្រប់មធ្យោបាយ​​និង​ការរៀបចំឱ្យសហគ្រាស​ចាប់ផ្តើមផលិតកម្មឡើងវិញ​ រហូតដល់ម៉ោង ១៥ ថ្ងៃទី ២៧ ខែ មករា ខេត្ត Hubei បាន​ប្រមូលផ្តុំម៉ាស់ចំនួន ៥៦៦ ម៉ឺននិង​សម្លៀកបំពាក់ការពារវេជ្ជសាស្ត្រចំនួន ១០ ម៉ឺនដើម្បីដឹកជញ្ជូន​ទៅ​កាន់​​ក្រុង ​Wuhan​ ជាដើម ។ 

      បច្ចុប្បន្ននេះ  មជ្ឈិមបក្សកម្មុយនិស្សចិនបាន​ផ្តល់ប្រាក់ឧបត្ថម្ភធនចំនួន ១ ពា​ន់លានយាន់ដល់ខេត្ត​ Hubei សម្រាប់​ការ​បង្ការ​និងគ្រប់គ្រងសភាព​ជំងឺរលាកសួតថ្មី​និង​ថវិកាពិសេសចំនួន​ ៣ លានយាន់សម្រាប់ការសាងសង់មន្ទីរពេទ្យជាបន្ទាន់ ​ ។ ទន្ទឹមនឹងនេះ​ គ្រប់តំបន់នៅ​ទូទាំងប្រទេស​ចិនក៏​បានដឹងជញ្ជូន​​​សម្ភារៈវេជ្ជសាស្រ្តជាច្រើនទៅកាន់ខេត្ត​ Hubei ផងដែរ ។ 

      តាម​ដំណឹង​បាន​​ឱ្យ​ដឹងថា បច្ចុប្បន្ននេះ​​​ ​នៅតំបន់នានានៃខែត្ត Hubei សម្ភារៈបង្ការជំងឺ ដូចជា សម្លៀកបំពាក់ការពារវេជ្ជសាស្រ្ត ម៉ាសប្រភេទN95​និងវ៉ែនតាការពារភ្នែកជាដើម​នៅ​តែខ្វះខាតយ៉ាងធ្ងន់ធ្ងរ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស