翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងកិច្ចការស៊ីវិលចិនទាមទារឱ្យអង្គការសុខុមាលកិច្ចកុមារ អង្គការជួយឧបត្ថម្ភនិងការពារអនីតិជនលុបចោលសកម្មភាពចេញទៅខាងក្រៅនិងសកម្មភាពជួបជុំទាំងអស់

2020-01-28 15:26:57 cri

      ថ្ងៃទី ២៨ ខែមករា ​អ្នក​​សារ​ព័ត៌មាន​ទទួល​ដំណឹង​ពី​ក្រសួង​កិច្ច​ការ​ស៊ីវិល​ចិន​ឱ្យ​ដឹង​ថា ពេល​ថ្មី​ៗ​កន្ល​ង​ទៅ​នេះ ក្រសួង​កិច្ចការ​ស៊ីវិល​ចិន​បាន​ចង​ក្រង​«សេចក្តី​ណែនាំ​អំពី​ការងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​រលាកសួត​បង្ក​ឡើង​ដោយ​វីរុសកូរ៉ូណា​​ប្រភេទ​ថ្មី​ចំពោះ​​អង្គការ​សេវាកម្ម​​លើ​​វិស័យ​សុខុមាលភាព​កុមារ​​»​ ដោយ​បាន​ទាមទារ​ឱ្យ​អង្គការសុខុមាលកិច្ច​កុមារ​ ​អង្គការ​​ជួយឧបត្ថម្ភ​​និង​ការពារអនីតិជន​​​លុប​ចោល​សកម្មភាព​ចេញ​ទៅ​ខាង​ក្រៅ​និង​សកម្មភាព​ជួប​ជុំ​ទាំង​អស់​​​ ។

      សេចក្តី​ណែនាំ​បាន​ទាមទារ​ឱ្យ​បុគ្គលិក​​ការ​ងារ​ទាំង​អស់​ដែល​បាន​ចូល​ធ្វើ​ការ​នៅ​អង្គការ​គួរតែ​វាស់​កម្តៅ​រាង​កាយ​​នៅ​បន្ទប់​យាម​ បើ​សិនជា​​កម្តៅ​ខ្លួនខុស​ពី​ពេល​ធម្មតា ត្រូវ​តែ​លា​ចាក​ពី​កន្លែង​ធ្វើ​ការ​ភ្លាម​ ​​រាយការណ៍​ ព្រមនិង​​ស្ថិត​នៅ​​ផ្ទះ​ដោយ​ឡែក​ពីអ្នក​ដទៃ​ឬទទួល​ការ​​ព្យាលបាល​នៅ​មន្ទីរពេទ្យ​​តាម​ការ​កំណត់​ ។ លើក​លែង​តែ​​បុគ្គលិក​ការងារ​​​និងឡាន​​របស់​អង្គការ បុគ្គល​និង​ឡាន​ដែល​មក​ពីខាង​ក្រៅ​ទាំងអស់​សុទ្ធ​តែមិន​អាច​ចូល​​ក្នុង​អង្គការ​បាន​ រីឯ​បុគ្គល​និង​ឡាន​ដែល​បាន​ចូល​ក្នុង​អង្គការ​គួរតែ​រំងាប់​មេរោគ​ ។

      ព្រម​ពេល​ជាមួយ​គ្នា​នេះ តំបន់​រស់នៅ​របស់​កុមារ​គួរតែ​បើក​ទ្វារ​ឬ​បង្គួច​ឱ្យ​ខ្យល់អាកាស​ចេញ​ចូល និង​រំងាប់​មេរោគតាម​ពេល​កំណត់ជា​រៀង​​រាល់​ថ្ងៃ ​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស