王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមពេទ្យចំនួន ៣០ ក្រុមដែលមានបុគ្គលិកពេទ្យសរុប ៤១៣០ នាក់បានធ្វើការងារបង្ការនិងគ្រប់គ្រងសភាពជំងឺឆ្លងនៅខេត្តហ៊ូពៃប្រទេសចិន ហើយនឹងមានក្រុមពេទ្យចំនួន ១៣ ក្រុមទៀតនឹងទៅដល់ទីនោះនៅថ្ងៃទី២៨ ខែមករា

2020-01-28 15:14:27 cri

     ក្រុមពេទ្យដែល​មកពី​តំបន់នានា​ទូទាំង​ប្រទេសចិន​បាន​និងកំពុង​ផ្តល់​ការ​គាំទ្រ​ដល់​ខេត្ត​ហ៊ូពៃ​ក្នុងការ​ទប់ទល់​នឹង​សភាព​ជំងឺ​រលាកសួតបង្កឡើងដោយ​វីរុសកូរ៉ូណាប្រភេទថ្មី​។​ គិត​មក​ទល់​ម៉ោង​១១​ព្រឹកថ្ងៃទី​២៨ខែ​មករា​ ​ ​មាន​ក្រុមពេទ្យ​ ៣០​ក្រុម​ សរុបមានបុគ្គលិក​ពេទ្យ​​ ៤១៣០នាក់​បាន​ទៅដល់​ខេត្តហ៊ូពៃនិង​បំពេញការងារ​នៅទីនោះ​ ហើយ​​​នៅ​ថ្ងៃទី២៨ខែ​មករា​នឹង​មាន​ក្រុម​ពេទ្យ​​ចំនួន​ ១៣ ក្រុម​ទៀត​នឹងទៅ​ដល់​ខេត្តហ៊ូពៃ​។​ តាម​ការ​ប៉ាន់​ប្រមាណ​​​​ គិត​មក​ទល់​យប់​ថ្ងៃទី​២៨​ខែមករា​ ​នឹង​មាន​បុគ្គលិកពេទ្យ​ជិត​៦០០០នាក់​ដែល​មកពី​តំបន់នានា​ទូទាំង​ប្រទេសចិន​ផ្តល់ជំនួយ​ដល់ការងារ​បង្ការ​និងគ្រប់គ្រងសភាព​ជំងឺឆ្លង​នៃ​ខេត្តហ៊ូពៃ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស