郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិអះអាងថានឹងគាំទ្រយ៉ាងមុតមាំដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការបង្ការនិងគ្រប់គ្រងសភាពជំងឺ

2020-01-28 15:20:55 cri

      តាម​ដំណឹង​នៃ​គណៈប្រតិភូ​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ​សហប្រជាជាតិឱ្យ​ដឹង​ថា  ថ្ងៃទី ២៧ ខែ​មករា តាម​ម៉ោង​ក្នុង​តំបន់ លោក Zhang Jun ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ​សហប្រជាជាតិ​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក Guteres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ដោយ​បាន​ឧទេ្ទសនាម​ពី​សភាពការ​ណ៍និង​ការងារពាក់ព័ន្ធ​​របស់​ប្រទេស​ចិន​ក្នុង​ការ​បង្ការ​និង​គ្រប់​គ្រង​សភាព​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី ។

      ជា​ការ​ឆ្លើយ​តប លោក Guteres បាន​ថ្លែង​ថា ក្នុង​គ្រា​​ជា​គន្លឹះ​នេះ អង្គការ​សហប្រជាជាតិ​នឹង​ឈរ​​ជា​មួយរដ្ឋាភិបាល​និង​​ប្រជាជន​ចិនយ៉ាង​មុត​មាំ​ ។​អង្គការ​សហប្រជាជាតិសូម​​កោត​សរសើរ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ចិន​ ហើយ​រីក​រាយ​ផ្តល់​ការ​គាំទ្រ​និង​ជំនួយ​តាម​លទ្ធភាព​ដល់​ប្រទេស​ចិន ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស