កាលពីថ្ងៃទី១៨ខែមករា រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការហាត់សមជាលើកទី៣ដោយគាប់ប្រសើរ។
បន្ទាប់ពីការហាត់សមចំនួន៣លើក កម្មវិធីទាំងអស់នៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០មួយនេះមានចង្វាក់កាន់តែរស់រវើក ហើយកម្មវិធីគ្រប់ប្រភេទកាន់តែរំលេចនូវភាពឆើតឆាយជាងមុន។
រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០មិនត្រឹមតែផ្តោតការយកចិត្តទុកដាក់លើការចូលរួមទស្សនាផ្ទាល់របស់ទស្សនិកជនតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងជាមួយតារានិងអ្នកសម្តែងនៅលើឆាកនិងទស្សនិកជននៅក្រោមឆាកបុណ្ណោះទេ ថែមទាំងនឹងបង្កើតទស្សនីយភាពសិល្បៈរបាំដ៏អស្ចារ្យមួយ ដូច្នេះ រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០ពោរពេញទៅដោយការទន្ទឹងរង់ចាំពីមនុស្សគ្រប់គ្នា។