翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គម្រោងចិនដែលប្រកបដោយសកលភាវូបនីយកម្មមានភាពកាន់តែថ្មីស្ថិតស្ថេរចីរកាល

2020-01-17 18:06:56 cri

      កាល​ពី​ថ្ងៃទី ១៦ ខែមករា ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចុះ​ផ្សាយ​អត្ថាធិប្បាយ​មួយ​​​ក្រោម​ចំណង​ជើង​ថា «គម្រោង​ចិនដែល​ប្រកប​ដោយ​​សកលភាវូបនីយកម្ម​មាន​ភាពកាន់តែ​​ថ្មី​​ស្ថិតស្ថេរ​​ចីរកាល​​​»។

      អត្ថបទ​មួយ​នេះ​បាន​ផ្តោត​សំខាន់​លើ​សន្និសីទ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ ២០២០ ដែល​​​នឹង​​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយនេះ​ ដោយ​បាន​លើក​ជា​សំណួរ​ថា​​ តើ​សកលភាវូបនីយកម្ម​គួរ​តែ​សម្រេច​យ៉ាង​ដូចម្តេច​ ខណៈ​វា​កំពុង​ប្រឈម​នឹង​​ការ​រា​​រាំង​កាន់​តែ​ច្រើន​ឡើង​​ៗ​ និង​កត្តា​អស្ថិរភាព​ក៏​កាន់​តែ​ច្រើននោះ​ ?

      អត្ថបទ​នេះ​បាននិយាយ​ថា ក្នុង​រយៈពេល ៣ ឆ្នាំ​កន្លង​ទៅ​ ​ស្ថិត​ក្នុង​បរិបទ​នៃ​ការ​កើន​ឡើង​នៃ​​ឯកតោភាគីនិយម​និង​ការការពារនិយម​ប្រទេស​ចិន​តែង​តែ​បាន​ប្រកាន់​ខ្ជាប់​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​តាម​បែប​បើក​ទូលាយ​ជា​និច្ច​​ និង​ចែក​រំលែក​កាលានុវត្តភាព​និង​ផល​ប្រយោជន៍​ ដើម្បី​សម្រេច​ការ​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅមក​និង​ឈ្នះ​-​ឈ្នះ ។

       អត្ថបទ​នេះ​បាននិយាយ​ទៀត​ថា ការ​កែ​ទម្រង់​ប្រព័ន្ធ​អភិបាលកិច្ច​ផ្នែក​សេដ្ឋកិច្ច​ជា​សកល​មាន​ភាព​កាន់​តែ​តាន​តឹង​​ ។ ទស្សនៈ​អភិបាលកិច្ច​ជា​សកល​ស្តីពី​ការ​ពិភាក្សា​គ្នា រួម​គ្នា​កសាង​ និង​ចែក​រំលែក​ជា​មួយ​គ្នា​​ដែល​ផ្តួច​ផ្តើម​ដោយ​ប្រទេសចិន​​បាន​ក្លាយ​ទៅជា​មធ្យោបាយ​ដ៏​ល្អ​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ឱនភាព​នៃ​អភិបាលកិច្ច​ជា​សកល ។ ប្រទេសចិនបន្ត​ជំរុញ​ការ​អនុវត្ត​គំនិត​ផ្តួច​ផ្តើម​”ខ្សែ​ក្រវាត់​និង​ផ្លូវ​​” ក៏​ដូចជា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារ​អភិវឌ្បន៍​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ និង​ធនាគារ​អភិវឌ្ឍន៍​ពហុភាគី​នា​ពេល​បច្ចុប្បន្ន​ សំដៅ​ផ្តល់​ផលិតផល​ជា​សាធារណៈ​ដែល​ប្រកប​ដោយ​គុណភាព​ខ្ពស់​កាន់​តែ​ច្រើន​ថែម​ទៀត​​ចំពោះ​សហគមន៍​អន្តរជាតិ ។ 

      អត្ថបទ​នេះ​បាន​គូស​បញ្ជាក់​ថា សុន្ទរក​ថា​របស់​លោក​ស៊ី ជីនភីង​ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​ដាវ៉ូស​កាល​ពី​ ៣ ឆ្នាំ​មុន​ បាន​ចង្អុលទិស​ដៅ​​បានច្បាស់​សម្រាប់​​ដំណើរ​សម្រេច​សកលភាវូបនីយកម្ម​​ផ្នែកសេដ្ឋកិច្ច​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ផ្លូវ​បំបែក​ ហើយ​ការ​​ព្យាករណ៍​ពី​ស្ថានភាពនាពេល​​អនាគត​និង​ចក្ខុ​វិស័យ​នៃ​សុន្ទរក​ថា​មួយ​នេះ​បានបំផុស​គំនិត​របស់​​មនុស្សជា​​ច្រើន​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស