ពេលថ្មីៗកន្លងទៅនេះ ការិយាល័យគ្រប់គ្រងប្រៃសណីយ៍នៃអង្គការសហប្រជាជាតិបានចេញផ្សាយតែមប្រៃសណីយ៍ពិសេសគឺឆ្នាំជូតតាមចន្ទគតិចិន ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីចិន ។
មួយឈុតនៃតែមប្រៃសណីយ៍នេះមានតែម១០សន្លឹក ហើយតម្លៃក្នុង១សន្លឹកគឺ១,២ដុល្លារអាមេរិក ហើយតម្លៃសរុបគឺ១៤,៩៥ដុល្លារអាមេរិក ។
ផ្នែកខាងឆ្វេងនៃតែមនេះជារូបនិមិត្តសញ្ញាអង្គការសហប្រជាជាតិពណ៌ខៀវ ហើយផ្នែកខាងស្តាំគឺរូបភាពសត្វតម្រាឆ្នាំជូត ។ តែមនេះសំខាន់បានប្រើពណ៌មាសនិងពណ៌ក្រហមដែលជាពណ៌ប្រពៃណីនៃពិធីបុណ្យចូលឆ្នាំថ្មីចិន ។