翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញអង់គ្លេសចុះផ្សាយអត្ថបទថា រយៈពេល ១០ ឆ្នាំខាងមុខនេះនៅតែជាពេលវេលាពិសេសរបស់ប្រទេសចិន អ្នកប្រើអ៊ីនធើណេតសម្គាល់ថា នេះជាអត្ថបទប្រកបដោយភាពសត្យានុម័ត

2020-01-07 17:48:42 cri

图片默认标题_fororder_微信图片_20200107175445

      ថ្ងៃទី ៣១ ខែ​ធ្នូ ឆ្នាំ​ ២០១៩ វេបសាយនៃ​កាសែត​​     Guardian អង់គ្លេស​បាន​ចុះ​ផ្សាយ​អត្ថបទ​របស់​លោក​   Martin Jacques​ អ្នក​ស្រាវជ្រាវ​​ជាន់​ខ្ពស់​នៃ​សកលវិទ្យាល័យ​Cambridge​របស់​ប្រទេស​អង់គ្លេស​ ដោយ​បានលើក​ឡើង​ថា រយៈ​ពេល​ ១០ ឆ្នាំ​កន្លង​ទៅ​នេះ​គឺជា​ពេលវេលា​​របស់​ប្រទេសចិន​ រី​ឯ​រយៈ​ពេល​ ១០ ឆ្នាំ​ខាង​មុខ​នេះ​ក៏នៅ​តែ​​ជា​ពេល​វេលា​របស់​ប្រទេស​ចិន​​ដែរ ។ អត្ថបទ​មួយ​នេះ​បាន​ទាក់ទាញ​អ្នក​ប្រើ​​អ៊ីនធើណេតយ៉ាង​ច្រើន​ចែករំលែក​​បន្ត​​និង​ចុចLike ។ មាន​អ្នក​ប្រើ​​អ៊ីនធើណេត​បាន​បញ្ចេញ​មតិ​​ថា ក្នុង​អត្ថបទ​នេះ​​គ្មាន​ការ​ប្រើ​ពាក្យ​សម្តី​ខុស​ឆ្គង​ឬ​​​ចេតនាភូតភរ​​នោះ​ទេ ជា​អត្ថបទ​ប្រកប​ដោយ​ភាព​សត្យានុម័ត​ដែល​កម្រមាននៅ​លើ​​ប្រព័ន្ធ​សារ​ព័ត៌មាន​បស្ចិម​ប្រទេស​ ។

      អត្ថបទ​នេះ​បានលើក​ឡើង​​ថា រយៈពេល​ ១០ ឆ្នាំ​កន្លង​ទៅ​ មាន​​រឿងរ៉ាវ​ស្តីពី​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​ខុស​ពីខណៈ​ពេល​ណា​ៗ​​​ក្នុង​ប្រវត្តិសាស្រ្ត​របស់មនុស្សជាតិ ។ ការ​ងើប​ឡើង​​​របស់ប្រទេសចិន​បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​កើត​មាន​អារម្មណ៍នៃ​​វិបត្តិ​​ ហើយ​អារម្មណ៍នៃ​​វិបត្តិ​បែប​នេះ​នឹងបន្ត​កើត​មាន​​ទៀត​​ក្នុង​សតវត្សរ៍​នេះ ។

      អត្ថបទ​នេះ​បាន​សម្គាល់​​ទៀត​ថា ក្នុង​រយៈពេល ១០ ឆ្នាំខាង​មុខ​នេះ រចនាសម្ព័ន្ធ​​អន្តរជាតិ​ដែល​ចាត់ទុក​ប្រទេស​លោក​ខាង​លិច​ជា​ស្នូល​ នឹង​ត្រូវ​បែក​បាក់ជាបន្តទៀត​ ​ស្រប​នឹង​​ពេល​ដែល​ឥទ្ធិពល​នៃ​យន្ត​ការ​អន្តរជាតិ​ដែល​​នាំ​មុខ​ដោយ​ប្រទេសចិន​​នឹង​កាន់តែ​ខ្លាំង​ឡើង​​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ៕

图片默认标题_fororder_微信图片_20200107175449

图片默认标题_fororder_微信图片_20200107175452

图片默认标题_fororder_微信图片_20200107175454

图片默认标题_fororder_微信图片_20200107175457

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស