郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ចាំបាច់ត្រូវដើរចេញពីការវដ្តដ៏អាក្រក់នៃការបដិបក្ខគ្នា

2020-01-07 11:25:04 cri

     បន្ទាប់​ពីលោក​​ឧត្តម​សេនីយ៍​ត្រី Soleimani មេ​បញ្ជាការ​នៃ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ត្រូវ​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​អាមេរិក​​ លោក Abuhamzeh មេបញ្ជាការ​ជាន់​ខ្ពស់​នៃ​កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​បាន​ថ្លែង​ថា នៅ​តំបន់​ឈូង​សមុទ្រ​មជ្ឈិម​បូព៌ា​ ប្រហែល​មានទី​តាំង​យោធា​អាមេរិក​៣៥​កន្លែង ហើយ​​ក្រុង​ Tel Aviv នៃ​ប្រទេស​អ៊ីស្រាអែល​​ក៏​ចា​ទី​តាំង​ស្ថិត​​ក្នុង​ក្របខណ្ឌ​វាយ​ប្រហារ​របស់​យើងដែរ​ ។ ទាក់​ទិន​នឹង​សេចកី្ត​ប្រកាស​បែប​នេះ ថ្នាក់​ដឹក​នាំ​អាមេរិក​បាន​ព្រមាន​ថា បើ​សិន​ជា​អ៊ីរ៉ង់​វាយ​ប្រហារ​បុគ្គល​ឬ​ទ្រព្យ​សម្បតិ្ត​របស់​អាមេរិក​ នោះ​អាមេរិក​នឹង​វាយ​តបតវិញ​​ជា​បន្ទាន់និង​​ខ្លាំងក្លា​ទៅ​លើទីតាំង​​ចំនួន​៥២​របស់​អ៊ីរ៉ង់ ។ ការ​ប៉ះទង្គិច​រវាង​អាមេរិក​និង​អ៊ីរ៉ង់​បាន​​ធ្លាក់​ចូល​ម្តង​ទៀត​​ក្នុង​វដ្ត​​ជុំ​ដ៏​អាក្រក់​ដែល​កាន់​តែ​ឡើង​កម្តៅ​ខ្លាំង​ទៅ​ៗ ។

      ស្ថានការណ៍​មជ្ឈិម​បូព៌ា​មាន​ភាព​ស្មុគ​ស្មាញ​និង​មាន​ភាព​រសើប បណ្តា​ភាគី​ពាក់​ព័ន្ធ​នានា​គួរ​តែ​ប្រើ​ប្រាស់​ពុទ្ធិ​នយោបាយ​ឱ្យ​បាន​ពេញ​លេញ រួម​គ្នា​គាំពារ​កម្មវត្ថុ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​និង​ក្រម​មូលដ្ឋាន​នៃ​ទំនាក់​ទំនង​អន្តរជាតិ ក្នុ​ងន័យ​ខិត​ខំ​ប្រឹង​ប្រែង​ដើរ​ចេញ​ពី​​វដ្ត​​ដ៏​អាក្រក់​នៃភាព​​បដិបក្ខ​គ្នា ហើយ​វិល​ត្រឡប់​ទៅ​រក​​ផ្លូវដោះ​​ស្រាយ​បញ្ហា​តាម​រយៈ​កិច្ច​សន្ទនា​ក្នុង​ពេល​ឆាប់ៗ ចៀសវាងកុំ​ឱ្យ​​តំបន់​ឈូង​សមុទ្រ​មជ្ឈិម​បូព៌ា​ធ្លាក់ចូល​គ្នុង​​វិបត្តិ​ថ្មី​ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស