李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនមានសមត្ថភាពក្នុងការជំរុញឱ្យគោលនយោបាយ “ ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ “បន្តអនុវត្តដោយជោគជ័យកាន់តែខ្លាំងថែមទៀត

2019-12-21 14:54:32 cri

   ថ្លែងក្នុង​ពិធី​​​អបអរ​សាទរ​ខួប​គម្រប់​ ២០ ឆ្នាំ​នៃ​ការ​វិល​ត្រឡប់របស់​ម៉ាកាវ​​មក​ប្រទេស​ចិន​វិញ​និង​ពិធីស្បថ​​ចូល​កាន់តំណែង​នៃ​រដ្ឋបាលតំបន់រដ្ឋបាល​​​​ពិសេស​ម៉ាកាវ​អាណត្តិ​ទី ៥ ​ដែល​​​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ម៉ាកាវកាលពី​ថ្ងៃទី​ ២០ ខែ​ធ្នូ​ លោក​ស៊ី ជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​រំលឹក​ឡើងវិញ​​ដោយ​គ្រប់ជ្រុងជ្រោយ​នូវ​សមិទ្ធផល​នៃការអនុវត្តគោលនយោបាយ​ “ប្រទេសមួយ ប្រព័ន្ធ​គ្រប់គ្រង​ពីរ ”នៅ​តំបន់ម៉ាកាវ​  និង​បូកសរុបពី​បទ​ពិសោធន៍​សំខាន់​ៗ​ ៤ ចំណុច​ក្នុងការ​អនុវត្ត​គោលដោយ​ជោគជ័យនូវ​នយោបាយ​ “ប្រទេស​មួយ ប្រព័ន្ធ​គ្រប់គ្រង​ពីរ “​នៅ​តំបន់​ម៉ាកាវ​​ ព្រមទាំងបាន​លើកឡើងពី​ការ​រំពឹងទុក ៤ ចំណុច​សម្រាប់​ការ​អភិវឌ្ឍនៃ​តំបន់​ម៉ាកាវ​នាពេល​អនាគត ។ ស្របពេល​ជាមួយគ្នានេះ​ លោក​បាន​បង្ហាញពី​គោលជំហយ៉ាង​រឹង​មាំ​ក្នុង​ការ​ប្រឆាំងដាច់ខាត​នឹង​​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​តំបន់​ហុងកុង​និង​ម៉ាកាវ​ពី​​​កម្លាំងបរទេស​​ទាំងអស់​ ដោយ​បាន​បញ្ជាក់​ថា​ ប្រទេស​ចិន​មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​​ មាន​បញ្ញា​និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​អនុវត្ត​គោលនយោបាយ​ “ប្រទេស​មួយ​ ប្រព័ន្ធ​គ្រប់គ្រង​ពីរ “ឱ្យ​​កាន់តែ​ល្អ​  និង​ធ្វើអភិបាលកិច្ច​លើ​តំបន់​រដ្ឋបាល​ពិសេស​បានកាន់តែ​ល្អ ។

​​  ​​​បើសំឡឹង​មើល​ទៅ​អនាគត​ តំបន់​ហុងកុង​និង​ម៉ាកាវ​ច្បាស់​ជា​នឹងអាច​ទទួលបាន​ការអភិវឌ្ឍ​កាន់តែ​ល្អ​ប្រសើរខណៈពេល​​​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​​ស្ថានការណ៍​​អភិវឌ្ឍន៍ជាតិ​​ទាំងមូល ដើម្បី​ផ្តល់​ផលប្រយោជន៍ជាច្រើន​និង​សុភមង្គល​ដល់​អ្នកក្រុង​ ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស