កាលពីថ្ងៃទី ១៨ ខែធ្នូ លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់ម៉ាកាវ ដើម្បីចូលរួមសកម្មភាពអបអរសាទរមួយចំនួន ដូចជាមហាសន្និបាតអបអរខួបគម្រប់ ២០ ឆ្នាំនៃការវិលត្រឡប់មាតុប្រទេសចិនវិញរបស់ម៉ាកាវដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២០ ខែធ្នូ ។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ម៉ាកាវក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅបានបង្ហាញឱ្យពិភពលោកឃើញពីការអនុវត្តយ៉ាងជោគជ័យនូវគោលការណ៍ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរដ៏មានលក្ខណៈពិសេសម៉ាកាវ ។
តំបន់រដ្ឋបាលពិសេសម៉ាកាវប្រកាន់ខ្ជាប់ការស្វែងយល់និងអនុវត្តដោយត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយនូវគោលការណ៍ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ បំពេញការងារតាមរដ្ឋធម្មនុញ្ញនិងច្បាប់មូលដ្ឋានយ៉ាងរឹងមាំ ។ ប្រកាន់ខ្ជាប់ការអនុវត្តស្វ័យភាពកម្រិតខ្ពស់តាមច្បាប់ បានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់ការអនុវត្តគោលការណ៍ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរនៃម៉ាកាវដោយជោគជ័យ ។
ឱ្យតែប្រកាន់ខ្ជាប់នូវគោលបំណងនៃគោលការណ៍ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង សកម្មក្នុងការធ្វើសមាហរណកម្មជាមួយការអភិវឌ្ឍជាតិ ក្តាប់ជាប់កាលានុវត្តភាពសំខាន់ៗ ដូចជាការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ ការកសាងមហាតំបន់ឈូងសមុទ្រក្វាតទុង ហុងកុងនិងម៉ាកាវជាដើម ម៉ាវកាវមុខជានឹងបង្កើតអនាគតកាន់តែល្អបវរ ៕