李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេដ្ឋកិច្ចជាតិចិនមានការវិវឌ្ឍន៍ប្រកបដោយចីរភាព មានលទ្ធភាពសម្រេចបាននូវគោលដៅតាមផែនការ

2019-12-17 16:01:43 cri

   នាយកដ្ឋាន​ស្ថិតិ​ជាតិ​ចិន​បាន​ប្រកាស​ទិន្នន័យ​កាលពី​ថ្ងៃទី​ ១៦ ខែធ្នូ​ឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​ជាតិ​ចិន​កាលពី​ខែ​វិច្ឆកា​មានការ​ប្រែប្រួល​យ៉ាង​វិជ្ជមាន​ សន្ទស្សន៍​សេដ្ឋកិច្ច​សំខាន់ៗល្អ​ជាង​ការ​ប៉ាន់ប្រមាណ​ ពោល​គឺ​ សេដ្ឋកិច្ច​ជាតិ​ចិនបាន​​រក្សា​និន្នាការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ ។ នេះ​​បាន​បង្ហាញពី​ភាព​ធន់​និង​សក្តានុពល​យ៉ាង​ខ្លាំង​នៃ​សេដ្ឋកិច្ច​ចិន​ ហើយ​ក៏​បាន​បញ្ជាក់​ថា​​ ប្រទេស​ចិន​មាន​មូល​ដ្ឋានគ្រឹះ​និង​មាន​លក្ខខណ្ឌក្នុងការ​សម្រេច​ ​បាន​នូវ​គោលដៅ​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​តាម​ផែនការ​ ។

    សេដ្ឋកិច្ច​ជាតិចិន​អាច​រក្សា​បាន​នូវ​និន្នាការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ គឺ​ដោយ​សារ​ប្រទេស​ចិន​មាន​ឧត្តមភាព​ទីផ្សារ​និង​សក្តានុពល​នៃ​តម្រូវ​ការ​​ក្នុង​ស្រុក​ដែល​មាន​ទំហំ​ធំ​ធេង​​ ថែមទាំង​មាន​​ធនធានមនុស្ស​​យ៉ាង​ច្រើន​ផងដែរ ។ ក្រៅ​ពីនេះ​ រដ្ឋាភិបាល​ចិន​បាន​អនុវត្ត​​គោល​នយោបាយ​ម៉ាក្រូ​ប្រកប​ដោយ​ចីរភាព​និង​គោល​នយោបាយ​មីក្រូ​ប្រកបដោយ​ភាពបត់​បែនបាន​​ ។ គោល​នយោបាយ​ទាំងនេះ​បាន​នឹង​កំពុង​ទទួលបាន​​លទ្ធផល​ជា​បន្ត​បន្ទាប់ ។

   ពេល​អនាគត​ ប្រទេស​ចិន​នឹង​បន្ត​ប្រកាន់​ខ្ជាប់​ការ​បើកទូលាយ​  ​ខិតខំប្រឹងប្រែង​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់ ថែម​ទាំង​បន្ត​រួម​ចំណែក​របស់​ខ្លួន​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោ​ក​ផងដែរ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស