郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖តើសមាជិកសភាអាមេរិកមួយចំនួនចង់ធ្វើជាអ្នកនាំពាក្យនៃពួកឧទ្ទាមភេរវកម្មមែនទេ ?

2019-12-10 10:43:10 cri

      នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​បណ្តាញ​ទូរទស្សន៍សកល​​ចិន ហៅកាត់ CGTN ​របស់​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចាក់​ផ្សាយ​ភាពយន្ត​ឯកសារជា​​ភាសា​អង់គ្លេសចំនួន​​ពីរ​រឿង​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រឆាំង​ភេរវកម្ម​នៅ​តំបន់​ស៊ីនជាំង ក្នុង​ន័យ​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ប្រាកដ​ប្រជា​នូវ​ផល​ប៉ះពាល់​ទៅ​លើ​តំបន់​ស៊ីន​ជាំង​ដែល​បណ្តាល​មក​ពី​ភេរវ​និយម​​ដ៏​ហិង្សា​ និង​​ភាពជ្រុល​និយម​ខាង​សាសនា​ ការ​ចាក់​ផ្សាយ​ភាពយន្ត​ឯកសារ​ទាំង​នេះ​ធ្វើ​ឱ្យមាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទាំង​​មជ្ឈដ្ឋាន​​ជាតិ​និង​អន្តរជាតិ​ ។

      ​ប៉ុន្តែ​នៅ​ចំពោះ​ការ​ពិត​បែប​នេះ សមាជិក​សភា​អាមេរិក​មួយ​ចំនួនបែរ​ជា​​បាន​​មួល​បង្កាច់​ការងារ​ប្រឆាំង​ភេរវកម្ម​និង​គោលនយោបាយ​​​លុប​បំបាត់​សកម្មភាព​ជ្រុល​និយម​នៃ​តំបន់ ស៊ីនជាំងទៅ​វិញ​ ជាង​នេះ​ទៅ​ទៀត​ បុគ្គល​ទាំង​នេះ​បាន​ធ្វើ​សកម្មភាព​ញុះ​ញង់​ពួក​ឧទ្ទាម​ភេរវនិយម​និង​ជ្រុល​និយម​​ដោយ​ប្រើ​​ប្រាស់​ស្តង់ដារ​ពីរ​ ការ​ពិត​ជាក់​ស្តែង​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា បុគ្គល​ទាំង​នេះ​​បាន​ក្លាយ​ទៅ​ជា​អ្នក​នាំ​ពាក្យ​របស់​ពួក​ឧទ្ទាម​ភេរវកម្ម​ទៅ​ហើយ​ ទោះ​មាន​ឬ​គ្មាន​​ចេតនាក៏​ដោយ​ ! ទង្វើ​របស់​ពួក​គេ​បាន​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​នូវ​គុណ​ធម៌​និង​សតិសម្បជញ្ញៈ​របស់​មនុស្សជាតិ ។

      ទោះ​បី​ជា​ប្រទេស​ចិន​បាន​ចាក់​ផ្សាយ​ភាពយន្ត​ឯកសារ​ដែល​បាន​បង្ហាញនូវ​​ទិដ្ឋភាព​ជាក់​ស្តែង​នៃ​ការងារ​ប្រឆាំង​ភេរវកម្ម​នៅ​តំបន់​ស៊ីនជាំង​ក៏​ដោយ ប៉ុន្តែ​សមាជិក​សភា​ទាំង​នោះ​នៅ​តែ​ធ្វើ​មិន​ឃើញ​ធ្វើ​មិន​ឮ​ ។ ​បើ​មើល​តាម​​ពាក្យ​សម្តី​និង​សកម្មភាព​​របស់​ពួក​គេ​កន្លង​មក​ ​​តាម​ពិត​ទៅ ពួក​គេ​បាន​ក្លាយ​ជា​អ្នកសម​គំនិត​ជា​មួយ​​ពួក​ឧទ្ទាម​ភេរវកម្ម​ទៅ​ហើយ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស