王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ ការធ្វើខ្វាក់ធ្វើថ្លង់ជាការបំផ្លិចបំផ្លាញតាមទំនើងចិត្តចំពោះកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មអន្តរជាតិ

2019-12-09 11:30:57 cri

      ពេល​កន្លងទៅ​នេះ​ ​បណ្តាញ​ទូរទស្សន៍សកលចិន​​ហៅកាត់​ CGTN​ របស់​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចាក់​ផ្សាយ​ជា​បន្តបន្ទាប់នូវ​ភាពយន្តឯកសារ​ជា​ភាសា​អង់គ្លេស​ក្រោម​ចំណងជើង​ថា​ ​«តំបន់​ស៊ីនជាំង​ចិន​ ជា​តំបន់​ជួរមុខ​សម្រាប់ការ​​ប្រឆាំង​ភេរវកម្ម​»​ ​‍​​និង«​បាតដៃខ្មៅ​ពីក្រោយ៖ ​អង្គការ​ចលនា​អ៊ីស្លាម​តួគីស្ថានខាងកើត​និង​ភេរវកម្ម​​ហិង្សា​នៅស៊ីជាំង»​ ​ដែល​បាន​ប្រើ​ការ​ពិតជាក់ស្តែង​ដ៏​ឃោឃៅ​បង្ហាញ​ពី​​សកម្មភាព​ហិង្សា​ដែល​បង្ក​ដោយ​ពួក​ភេរវនិយម​និង​ជ្រុលនិយម​ខាង​សាសនា​​នៅ​តំបន់​ស៊ីជាំង​ ព្រម​និងបាន​អធិបប្បាយ​ជាប្រព័ន្ធ​ខ្សែ​នូវ​កិច្ច​ខិតខំប្រឹងប្រែង​របស់ប្រទេសចិន​ដើម្បី​ស្វែងរក​ដំណោះស្រាយលើ​បញ្ហា​ទាំង​នេះ​​។ ​ក៏ប៉ុន្តែ​ ​អ្វី​ដែល​មិនដូចជា​ការ​ស្មានោះ​គឺ​ ប្រព័ន្ធ​សារ​ព័ត៌មានប្រទេស​និង​អ្នក​នយោបាយ​បស្ចិម​ប្រទេស​មួយ​ចំនួន​ដែល​បាន​ប្រកាន់​យក​ស្តង់ដារ​ពីរ​លើ​បញ្ហា​ប្រឆាំង​ភេរវនិយមតាំង​ពី​ដើរ​មមក​គឺ​បាន”ធ្វើខ្វាក់ធ្វើថ្លង់​មើល​មិន​ឃើញ​ស្តាប់​មិន​ឮអំពី​ភាពយន្ត​ឯកសារ​ទាំង​ពីរ​នេះ។

      ​ភេរវនិយម​និង​ជ្រុលនិយម​ខាង​សាសនា​​ជា​សត្រូវ​រួម​របស់​មនុស្សជាតិ​ទាំងមូល​ ដែល​ជា​បញ្ហា​ប្រឈម​រួម​របស់​សហគមន៍​អន្តរជាតិ​លើ​វិស័យ​សន្តិសុខ​។​ ​ប៉ុន្តែ​ ​ទាក់ទិន​នឹង​​ភេរវនិយម​និងកម្លាំង​​ជ្រុលនិយម​ តើ​ត្រូវ​ធ្វើ​អភិបាល​កិច្ច​ជាសកល​យ៉ាង​ណា​​ហើយ​ ​ការពិត​ជាក់ស្តែង​នៃ​ការ​ធ្វើ​អភិបាលកិច្ច​តាម​ច្បាប់​របស់​ស៊ីជាំង​គឺ​​បែប​ណា? ​ទាំងនេះ​អ្នក​នយោបាយ​​បស្ចិម​ប្រទេស​សុទ្ធតែ​មិន​យកចិត្តទុកដាក់នោះ​ទេ​ ​ពួកគេ​បាន​ចាត់ទុក​”សិទ្ធិ​មនុស្ស”និង​”ប្រជាធិបតេយ្យ”ជា​ឆាកល្ខោន​​ ​ដើម្បីប្រឹង​លាបពណ៌ចំពោះ​គោល​នយោបាយ​គ្រប់គ្រង​ស៊ីនជាំង​របស់ប្រទេសចិន​ ក្នុងន័យធ្វើ​អបគមន៍នៅ​ប្រទេសចិន​ ដើមបី​​ធ្វើ​ឱ្យ​ប្រទេសចិន​ធ្លាក់​ក្នុង​​ភាព​ច្របូកច្របល់​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស