នៅថ្ងៃទី ១៨ ខែវិច្ឆិកា វិទ្យុអន្តរជាតិចិនបានចេញផ្សាយបទអត្ថាធិប្បាយមួយក្រោមចំណងជើងថា <"ការគាំទ្រយ៉ាងម៉ឺងម៉ាត់"ចំនួន ៣ ចង្អុលបង្ហាញពីដំណោះស្រាយបញ្ហាហុងកុង>។
អត្ថបទបញ្ជាក់ថា លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានបង្ហាញនូវជំហរយ៉ាងម៉ឺងម៉ាត់ស្តីពីបញ្ហាហុងកុងអំឡុងពេលអញ្ជើញចូលរួមកិច្ចជំនួបលើកទី ១១ រវាងមេដឹកនាំនៃបណ្តាប្រទេស BRICS ។លោកបានសង្កត់ធ្ងន់ថា ការទប់ស្កាត់ភាពចលាចលនិងរៀបចំស្តាររបៀបរៀបរយសង្គមឡើងវិញ គឺជាភារកិច្ចចម្បងបំផុតរបស់ហុងកុងក្នុងពេលបច្ចុប្បន្ន។រដ្ឋាភិបាលមជ្ឈិមនឹងផ្តល់ការគាំទ្រយ៉ាងមុតមាំជាបន្តបន្ទាប់ដល់អភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងក្នុងការដឹកនាំស្ថាប័នរដ្ឋបាលពិសេសហុងកុងធ្វើអភិបាលកិច្ចតាមច្បាប់និងគាំទ្រយ៉ាងមុតមាំដល់សមត្ថកិច្ចប៉ូលិសហុងកុងក្នុងការអន្តវត្តច្បាប់ព្រមទាំងគាំទ្រយ៉ាងមុតមាំដល់ស្ថាប័នតុលាការរបស់ហុងកុងក្នុងការផ្តន្ទាទោសឧក្រិដ្ឋជនតាមនីតិវិធីច្បាប់។
អត្ថបទចង្អុលបង្ហាញថា អស់រយៈពេលជាង ៥ ខែមកហើយ ឥរិយាបថរបស់ក្រុមឧក្រិដ្ឋជនបង្កហិង្សាបានបំពានយ៉ាងធ្ងន់ធ្ងរចំពោះការគ្រប់គ្រងតាមច្បាប់និងរបៀបរៀបរយសង្គមបានបំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះវិបុលភាពនិងស្ថិរភាពហុងកុងនិងបានបំពានខ្សែបន្ទាត់ក្រហមនៃគោលការណ៍ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ។នៅលើទឹកដីនៃប្រទេសចិន ឥរិយាបថទាំងឡាយណាដែលបំពានយ៉ាងធ្ងន់ធ្ងរចំពោះការគ្រប់គ្រងតាមច្បាប់ បំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះវិបុលភាពនិងស្ថិរភាពហុងកុងនិងបំពានខ្សែបន្ទាត់ក្រហមនៃគោលការណ៍ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរដាច់ខាតមិនត្រូវបានអនុញ្ញាតឱ្យបន្តធ្វើឡើយ៕