邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ ៖ “ពិព័រណ៍នាំចូលចិនអន្តរជាតិ”ផ្តោតសំខាន់លើបច្ចេកវិទ្យា នឹងជួយបំភ្លឺអនាគតឱ្យភ្លឺស្វាង

2019-11-09 15:55:48 cri

      ​បច្ចុប្បន្ននេះ  ​បដិវត្ត​បច្ចេកវិទ្យានិង​កំណែទម្រង់​​ឧស្សាហកម្ម​​វគ្គ​ថ្មី​កំពុង​ស្ថិត​នៅ​​ក្នុង​ដំណើរការ​នៃ​ការសម្រេច​បាន​នូវ​​របក​គំហើញ​ដ៏​ធំ​មួយ​។​ ​​ឧស្សាហកម្ម​ថ្មី ​និង​កម្លាំង​ចលករ​ថ្មី​នៃ​សេដ្ឋកិច្ច​ពិភពលោក​​បាន​លេចចេញ​ជា​បន្ត​បន្ទាប់​ ​ហើយ​បច្ចេកវិទ្យា​និង​សេដ្ឋកិច្ច​កំពុង​​ធ្វើ​សមាហរណកម្ម​​យ៉ាង​ស៊ីជម្រៅ។ ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​គឺ​ជា​វេទិកា​អនុវត្ត​ជាក់ស្តែង​ដ៏​សំខាន់​មួយ​។ ​​​ផលិតផល ​បច្ចេកវិទ្យា ​និង​សេវាកម្ម​​ជឿនលឿន​​ដែល​មាន​លក្ខណៈតំណាង​ចំនួន​ជាង ១០០ ​ត្រូវ​បាន​លេចឡើង​​ជា​លើក​ដំបូង​លើ​លោក​​កាលពី​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី ១ ​នាឆ្នាំ​២០១៨​។​

 

       បច្ចេកវិទ្យាប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ជា​កម្លាំង​ចលករ​ដ៏​ចម្បង​នៃការ​អភិវឌ្ឍ ។ ​បដិវត្ត​នៃ​បច្ចេកវិទ្យា​និង​កំណែទម្រង់​នៃឧស្សាហកម្ម​វគ្គ​ថ្មី​បាន​ជំរុញ​បង្កើតឱ្យ​មាន​​បច្ចេកវិទ្យា​​ថ្មី​ ​​សភាពការណ៍​ឧស្សាហកម្ម​ថ្មី​និង​រូបមន្ត​ថ្មី​  ។ អ្វី​ទាំងនេះ​​ត្រូវតែ​មាន​ការ​អនុវត្ត​ជាក់ស្តែង​ក្នុងទីផ្សារ​ទើប​អាច​ក្លាយ​ជា​កម្លាំង​ចលករ​នៃកំណើន​សេដ្ឋកិច្ច​ ។ ផលិតផល​បច្ចេក​វិទ្យា​ខ្ពស់​ជាច្រើន​ប្រភេទត្រូវ​​បាន​នាំ​យក​មក​បង្ហាញ​និង​ធ្វើ​ពាណិជ្ជកម្ម​តាម​រយៈពិព័រណ៍​នាំចូលចិន​អន្តរជាតិ​ ។ នេះ​គឺ​ដោយ​សារសហគ្រាស​នានាមាន​សុទិដ្ឋិនិយមចំពោះ​ទី​ផ្សារ​ចិន​ដ៏​ទូលំទូលាយ ។

 

    នាពេល​បច្ចុប្បន្ននេះ​ ដោយ​សារតែ​រងផលប៉ះពាល់​នៃ​ឯកតោភាគីនិយម​និង​ការការពារ​និយម​ផែ្នក​ពាណិជ្ជកម្ម ​ការ​ធ្លាក់ចុះនៃ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​កើនឡើង ​ទាមទារ​ជា​បន្ទាន់​ដើម្បី​រក​ចំណុចលូតលាស់​ថ្មី។​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់ៗ​ជាច្រើន​ដែល​ត្រូវបាន​បង្ហាញ​នៅក្នុង​ពិព័រណ៍នេះ ​ពិតជា​ផ្តល់​នូវ​កម្លាំងចលករ​ថ្មី​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក។​ការបំបែក​របាំង​នៃ​ការ​រារាំង​ភាពច្នៃប្រឌិត​ថ្មី ​ដូចជា​ចំណេះ​ដឹង ​បច្ចេកវិទ្យា​និង​ធន​ធាន​មនុស្ស​ ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស្តីពី​ការ​ច្នៃ​ប្រឌិត​ថ្មី ​រួមគ្នា​ចែករំលែក​លទ្ធផល​និង​ពង្រឹង​ការការពារ​កម្មសិទ្ធិបញ្ញា ​ក៏ដូចជា​ការ​រៀបចំ​"ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​ដោយ​ផ្តោត​ទៅលើ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​"នឹង​នាំមក​នូវ​អនាគត​ដ៏​ល្អប្រសើរ​មួយ​ដល់​ប្រជាជន៕​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស