孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងហិរញ្ញវត្ថុចិនចេញផ្សាយប័ណ្ណបំណុលប្រាក់អឺរ៉ូក្នុងចំនួនទឹកប្រាក់៤ពាន់លានអឺរ៉ូជាផ្លូវការ

2019-11-07 15:05:10 cri

    កាលពី​ថ្ងៃទី៥​ខែវិចិ្ឆកា​តាមម៉ោង​ក្រុងប៉ារីស ​ក្រសួង​ហិរញ្ញវត្ថុ​ចិនបាន​ចេញផ្សាយ​ប័ណ្ណ​បំណុល​ប្រាក់អឺរ៉ូ​ក្នុងចំនួន​ទឹកប្រាក់​៤ពាន់លាន​​អឺរ៉ូ​ជាផ្លូវការ​នៅក្រុង​ប៉ារីស​ប្រទេស​បារាំង ។

    ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​ឱ្យដឹងថា​ វិនិយោគិន​អន្តរជាតិ​បាន​ចុះឈ្មោះ​ជាវ​ប័ណ្ណ​បំណុល​នេះ​យ៉ាង​សកម្ម ​ហើយ​​​ទឹកប្រាក់​នៃ​ការទិញសរុប​ចំនួន​ជាង​២ម៉ឺន​លាន​អឺរ៉ូ​ដែល​​​៥៧​ភាគរយ​គឺមកពី​ទ្វីបអឺរ៉ុប​ និង​៤៣​ភាគរយ​ទៀត​ក្រៅពី​ទ្វីបអឺរ៉ុប​ ។​ វិនិយោគិន​គ្រប់ប្រភេទ​ និងមកពី​គ្រប់ទីកន្លែង​ ។ ​ចំពោះ​លទ្ធផលនៃ​ការចេញ​ផ្សាយគឺ​ល្អជាង​ការរំពឹងទុក ។

    នេះគឺ​ជា​លើក​ទីមួយ​ដែល​រដ្ឋាភិបាល​ចិនចេញ​ផ្សាយ​ប័ណ្ណបំណុល​ប្រាក់អឺរ៉ូ​ក្នុងរយៈពេល​១៥ឆ្នាំ​កន្លងទៅ​ ដោយ​បញ្ចេញ​សញ្ញា​បើកទូលាយ​កម្រិតខ្ពស់​គ្រប់ជ្រុងជ្រោយ​របស់ចិន​ចំពោះ​ទីផ្សារ​អន្តរជាតិ​ ហើយ​មាន​អត្ថន័យ​សំខាន់​និងយូរអង្វែង​សម្រាប់​ជំរុញ​ប្រទេសចិន​ចូលក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​កាន់តែ​ស៊ីជម្រៅ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស