វេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី ២ បានបើកធ្វើនៅពន្លាពិព័រណ៍ជាតិចិន(សៀងហៃ) កាលពីរសៀលថ្ងៃទី ៥ ខែវិច្ឆិកា ក្រោមប្រធានបទ “ការច្នៃប្រឌិតថ្មីបែបបើកទូលាយ សហប្រតិបត្តិការគ្នាដើម្បីឈ្នះ-ឈ្នះ” ។ សូមបញ្ជាក់ថា វេទិកានេះជាផ្នែកសំខាន់មួយនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ២ ។
អ្នកទទួលខុសត្រូវសហគ្រាសឆ្លងដែនជាច្រើន ពាណិជ្ជករ និងអ្នកស្រាវជ្រាវដែលបានអញ្ជើញចូលរួមពិព័រណ៍លើកនេះសុទ្ធតែសរសើរថា ប្រទេសចិនបានខិតខំប្រឹងប្រែងក្នុងការបង្កើតបរិយាកាសពាណិជ្ជកម្មដែលមានស្ថិរភាព យុត្តិធម៌ តុល្យភាព បើកទូលាយ ក៏ដូចជាផ្លាស់ប្តូររូបមន្តសេដ្ឋកិច្ចជាតិឱ្យមានកម្រិតកាន់តែខ្ពស់។ វាគ្មិនអន្តរជាតិទាំងអស់នឹងរួមគ្នាផ្តល់ “គតិសម្រាប់វេទិកា Hongqiao ” ដើម្បីជួយដល់ការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ៕