李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ប្រធានរដ្ឋចិនអញ្ជើញទស្សនាពន្លាពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ២ ជាមួយបណ្តាមេដឹកនាំអន្តរជាតិនានា

2019-11-06 14:57:11 cri

       កាលពី​ថ្ងៃទី​ ៥ ខែ​វិច្ឆិកា​ នៅក្រុង​សៀងហៃ​ លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​ទស្សនា​ពន្លា​​ពិព័រណ៍នាំចូល​ចិន​អន្តរជាតិ​លើកទី​ ២ជាមួយបណ្តា​​មេដឹកនាំ​​អន្តរជាតិ​​នានា​បន្ទាប់ពី​ចូលរួម​​ពិធី​សម្ពោធបើក​ពិព័រណ៍​នេះ ។

       លោក​ស៊ីជីនភីង​ បាន​បញ្ជាក់ថា​ ផលិតផល​ពិសេស​របស់​ប្រទេស​នានា​មាន​កម្លាំង​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ ស្វាគមន៍​ប្រទេស​នានា​បង្កើន​ការ​ផ្សព្វផ្សាយ​តាម​រយៈពិព័រណ៍នាំ​ចូល​ចិន​អន្តរជាតិ​ នេះ​អាចជួយ​​​បំពេញ​តម្រូវ​ការ​របស់​ប្រជាជន​ចិន​ឱ្យ​មាន​​ជីវភាព​រស់នៅកាន់តែ​ល្អប្រសើរ​ ជា​ជម្រើស​មួយ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នាទៅវិញទៅមក ។

       មេដឹកនាំ​ជាតិ​ចិន​និង​អន្តរជាតិ​បាន​អញ្ជើញទស្សនាពន្លា​​ពិព័រណ៍នៃ​​តំបន់ចិន​តៃវ៉ាន់ ម៉ាកាវ​និង​ហុងកុង​ផងដែរ ។

       មេដឹកនាំ​នៃបណ្តាប្រទេស​នានា​បាន​វាយ​តម្លៃខ្ពស់​ចំពោះ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ ដោយ​រំពឹងទុក​ថា​ តាម​រយ

ៈពិពិរណ៍លើកនេះ​អាច​ជំរុញកិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ទ្វេភា​គី​​ឱ្យវិវឌ្ឍន៍​ទៅមុខ​ថែម​មួយ​កម្រិត​ទៀត​។​ មេដឹកនាំ​ទាំង​អស់​សុទ្ធតែ​បង្ហាញ​នូវ​​​សុទិដ្ឋិនិយម​ចំពោះ​ការអភិវឌ្ឍ​របស់​ចិន​និង​ការ​កសាង​គំនិតផ្តួច​ផ្តើម​ស្តី​ពី​ “ខ្សែក្រវាត់និងផ្លូវ​”   ហើយ​រំពឹង​ថានឹង​​ទទួលបាន​ភាព​រុងរឿង​រួម​ជាមួយ​ចិន​ ។

图片默认标题_fororder_1125195486_15729642835411n

 

图片默认标题_fororder_1125195486_15729642680131n

 

图片默认标题_fororder_1125195486_15729643236201n

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស