邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វាគ្មិនអន្តរជាតិកោតសរសើរយ៉ាងខ្លាំងចំពោះខ្លឹមសារនៃសុន្ទរកថាគន្លឹះរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ដែលថ្លែងក្នុងពិធីសម្ពោធបើកពិព័រណ៍ CIIE លើកទី២

2019-11-06 18:25:22 cri

图片默认标题_fororder_1125194860_15729419991381n

 

      លោក ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​​គន្លឹះ​មួយ ​ក្រោម​ចំណងជើង​ថា ​«បើកទូលាយ​និង​សហប្រតិបត្តិការ ​​រួមសុខរួមទុក្ខ​រួម​ជោគវាសនា»​​ ក្នុង​ពិធី​សម្ពោធ​បើក​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​​លើកទី ២ ​កាលពី​ថ្ងៃទី ៥ ​ខែវិច្ឆិកា  ​​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​និង​ប្រយោជន៍​មនុស្សជាតិ​​។ ​ ​លោកបាន​លើកឡើង​នូវ​​គំនិត​ផ្តួចផ្តើម​ចំនួន ៣ ​ចំណុច  ​ដើម្បី​ជំរុញ​​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ ​និង​បាន​ប្រកាស​​ពី​វិធានការ​ចំនួន ៥ ចំណុច​របស់​ចិន​ ​ ​ដើម្បី​បន្ត​ជំរុញ​ការបើកទូលាយ​​ប្រកប​ដោយ​កម្រិត​កាន់តែ​​ខ្ពស់​។

 

      សុន្ទរកថា​របស់​លោក​ ស៊ី ជីនភីង ​បាន​ធ្វើ​ឱ្យ​បណ្តា​វាគ្មិន​និង​ភ្ញៀវកិត្តិយស​អន្តរជាតិ​ជាច្រើន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​។ ​វាគ្មិន​ទាំង​នេះ​​បាន​សរសើរ​ជាទូទៅ​ចំពោះ​ពាក្យសម្តី​មួយចំនួន​របស់លោក​សី ជីនភីង  ​ជាពិសេសឃ្លាដែលថា «មិន​គួរ​តម្កល់​​​ប្រយោជន៍​​របស់​ខ្លួន​ខ្ពស់​ជាង​​ប្រយោជន៍​របស់​មនុស្សជាតិ​នោះទេ» , «ប្រកាន់ខ្ជាប់​​នូវ​​ការរួមសហការ​គ្នា​តែ​មិន​បោះបង់គ្នា  ​ប្រកាន់ខ្ជាប់​​នូវ​​ការដក​​របាំង​​តែ​មិន​​បង្កើត​របាំង​​»​ ,  «ទីផ្សារ​ចិន​ធំ​បែប​នេះ ​ស្វាគមន៍​អ្នកទាំង​អស់​គ្នា​មក​មើលមើល៍»...  ។ ​

 

      ​វាគ្មិន​ទាំង​នេះ​​បាន​ថ្លែងថា ​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​បាន​ក្លាយទៅជា​​សកម្មភាព​ដ៏​ឱឡារិក​​ប្រចាំ​ឆ្នាំ​​ដែល​បណ្តា​សហគ្រាស​​សកលលោក​សុទ្ធតែ​ទន្ទឹងរង់ចាំ​​និង​មាន​ក្តី​រំពឹង​​ទុក​ខ្ពស់​។​  ​ភ្ញៀវ​កិត្តិយស​និង​វាគ្មិន​ទាំង​នេះ បាន​សម្តែង​​នូវ​ការ​ស្វាគមន៍​យ៉ាង​ខ្លាំង​​ចំពោះ​ការ​ប្រកាន់ខ្ជាប់​​ជានិច្ច​​នូវ​​​អាកប្បកិរិយា​ប្រកប​ដោយ​បរិយាប័ន្ន​និង​បើកទូលាយ​របស់​ចិន   ព្រោះថា​  ​ពិភពលោក​ទាំងមូល​អាច​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការនេះ​។​

 

图片默认标题_fororder_1125194408_15729333245791n

 

លោក Bandar Ibrahim Alkhorayef ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​ធនធានរ៉ែ​​អារ៉ាប់ប៊ីសាអូឌីត៖  

 «ខ្ញុំ​សូម​កោតសរសើរ​ខ្ពស់​ចំពោះ​អាកប្បកិរិយា​របស់​​ប្រទេស​ចិន​​ដែល​​ប្រកាន់​ខ្ជាប់​​នូវ​​ភាពបើកទូលាយ​​ជាដរាប​មក។​  ​ពិភពលោក​សុទ្ធតែ​​អាច​​ទទួល​​បាន​នូវ​​ផលប្រយោជន៍​ពី​ការនេះ ​ដោយសារ​ប្រទេស​ចិន​បាន​ជួយ​បង្កើត​ឱកាស​អភិវឌ្ឍន៍​និង​ផ្លាស់ប្តូរ​កាន់តែ​ច្រើន​ដល់បណ្តា​ប្រទេស​នានា​លើ​លោក។​»

 

លោក Luhut Binsar Panjaitan  ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​សមុទ្រ​និង​វិនិយោគ​ឥណ្ឌូណេស៊ី៖

 «លោក ស៊ី ជីនភីង ​បាន​ផ្តោតសំខាន់​លើ​​​ពហុភាគីនិយម​និង​ការផ្តល់ផលប្រយោជន៍​​ដល់​គ្នាទៅវិញទៅមក ​មិនគួរ​ដើរ​លើ​មាគ៌ា​ឯកតោភាគីនិយម​នោះទេ។ ​នេះ​បាន​បង្ហាញ​យ៉ាង​ពេញលេញ​ថា ​លោកប្រធានរដ្ឋចិន​បាន​​​យកចិត្តទុកដាក់​លើ​ស្ថានភាព​ទូទៅ  ដែល​ឆ្លុះបញ្ចាំង​ពី​​​ភាពឈានមុខ​លើ​ឆាក​អន្តរជាតិ​របស់​ចិន​​​។»

 

លោក Ichiro KASHITANI  ​អគ្គនាយក​ក្រុមហ៊ុន Toyota tsusho corporation ​​​ជប៉ុន​

 «សុន្ទរកថា​របស់​លោក ស៊ី ជីនភីង ​​​មាន​ចក្ខុវិសយ​វែង​ឆ្ងាយ ​ ​បាន​បង្ហាញ​នូវ​កម្លាំងដឹកនាំ​ដ៏​ខ្លាំងក្លា​មួយ​ចំពោះ​ការ​សម្រេច​​បាន​នូវ​សេដ្ឋកិច្ច​បែប​សេរីនិងបើកទូលាយ ​គួរឱ្យ​ចាប់អារម្មណ៍ណាស់។​​​»

 

លោក Ramon Lopez  ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​និង​ឧស្សាហកម្ម​ហ្វីលីពីន៖

« ប្រទេស​ចិន​ជា​តួអង្គសេដ្ឋកិច្ច​​ដែល​មាន​ការ​​អភិវឌ្ឍ​​លឿនបំផុត​លើ​លោក ​និង​កំពុង​ដឹកនាំ​​ដំណើរ​សមាហរណកម្ម​នៃ​សេដ្ឋកិច្ច​ពិភពលោក។ ​​ការ​ពង្រីក​កម្រិត​បើកទូលាយ​របស់​ចិន​​ ​អាច​ជួយ​ដល់​តុល្យភាព​នៃ​ពាណិជ្ជកម្ម​សកលលោក។​​ »

 

លោក Sisouphonh Sihalath ​ពាណិជ្ជករ​ឡាវ​៖

«សុន្ទរកថា​របស់​លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ​បាន​​បញ្ជាក់​​ពី​​អាកប្បកិរិយា​​ក្នុង​ការ​ប្រកាន់ខ្ជាប់​​នូវ​ភាព​បើកទូលាយ​ចំពោះ​អន្តរជាតិ​របស់​ចិន​។  ​នេះ​បាន​​បង្កើន​នូវ​​ទំនុកចិត្ត​​​នៃ​សហគ្រាស​ឡាវ​​និង​​​សកលលោក​ក្នុង​ការ​ចូល​ទីផ្សារ​ចិន​។​ ​ខ្ញុំ​ជឿជាក់ថា ​ពិព័រណ៍CIIE អាចជួយ​ឱ្យ​ខ្សែ​សង្វាក់​តម្លៃ​ និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សកលលោក​​កាន់តែ​ល្អប្រសើរ​ ​​ព្រមទាំង​​ផ្តល់វិភាគទាន​ដល់ការអភិវឌ្ឍ​​នៃ​សេដ្ឋកិច្ច​ពិភពលោក​»៕​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស