郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីពីរសម្ពោធបើក លោកស៊ី ជីនភីង ប្រធានរដ្ឋចិនអញ្ជើញជាអធិបតីព្រមនិងថ្លែងសុន្ទរកថាគន្លឹះ

2019-11-05 10:33:01 cri

     ថ្ងៃទី៥​ខែ​វិចិ្ឆកា ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​ពីរ​បាន​សម្ពោធ​បើក​នៅ​ក្រុង​សៀងហៃ​ ប្រទេស​ចិន ។ លោក ស៊ី ជីន ភីង ប្រធាន​រដ្ឋ​ចិនអញ្ជើញ​​ជា​អធិបតី​ ព្រមនិង​​ថ្លែង​សុន្ទរកថា​គន្លឹះ ។

      សូម​បញ្ជាក់​ថា ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​នេះ​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ “​យុគសម័យ​ថ្មី ចែក​រំលែក​អនាគត ” សហគ្រាសជាង​៣ពាន់​​ដែល​មក​ពី​ប្រទេស​និង​តំបន់ចំនួន​១៥០​នៅ​លើ​​ពិភពលោកបាន​ចូល​រួម​ពិព័រណ៍នេះ ក្នុង​នោះ​មាន​១ភាគ​៣ គឺ​ចូល​រួម​ជា​លើក​ដំបូង​ ពោល​គឺ​គ្រប​ដណ្តប់​​លើ​​មហាទ្វីប​ទាំង​ប្រាំ​លើ​សកលលោក ។ ក្នុង​នោះ ទំហំ​ស្តង់​ពិព័រណ៍​ធំ​ជាង​គេ​ពី​លេខ​រៀង​ទី​១​ដល់​ទី​១០ គឺ​ស្តង់​របស់​សហគ្រាស​មក​ពី​ប្រទេស​និង​តំបន់​ដូច​ជា ​អាមេរិក ជប៉ុន​ អាល្លឺម៉ង់ ចិន​ហុងកុង កូរ៉េខាង​ត្បូង អ៊ីតាលី បារាំង អូស្ត្រាលី ស្វ៊ីស​និង​អង់គ្លេស ។ ពាណិជ្ជករ​បញ្ជា​ទិញ​មក​ពី​គ្រប់​មុខរបរ ក្នុង​នោះ​​ពាណិជ្ជករ​បញ្ជាទិញ​បរទេស​មាន​ចំនួន​លើស​ពី​៧​ពាន់នាក់ ។

      ប្រមុខ​រដ្ឋ​និង​រដ្ឋាភិបាល​​នៃ​ប្រទេស​ជា​ច្រើន ដូច​ជា​លោក Macron ប្រធានាធិបតី​បារាំង​ជា​ដើម និងអគ្គនាយក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​អញ្ជើញ​ចូល​រួម​ពិធី​បើក​ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថា​​ផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស