王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនលើកឡើងថា ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយទីផ្សារ

2019-11-05 12:12:54 cri

      ថ្ងៃទី​៥​ខែ​វិច្ឆិកា​ ​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​បាន​ថ្លែង​ថា​ ​ប្រទេស​ចិន​នឹង​បន្ត​ពង្រីក​​ការ​បើក​ទូលាយ​​ទីផ្សារ​ថែម​ទៀត​។​ ​លោក​បាន​ប្រើ​ពាក្យ​​មួយ​ម៉ាត់​ដែល​ប្រជាជន​ចិន​តែង​តែ​និយាយ​ថា​​”ពិភពលោក​ធំ​ម្លឹង​ ​ខ្ញុំ​ចង់​ទៅ​មើល​”អ៊ីចឹង​ទេ​​ ​ទីផ្សារ​ចិន​ធំ​បែប​នេះ​ ​ស្វាគមន៍​អ្នក​ទាំង​អស់​គ្នាមក​មើលមើល៍​។​

      លោក​បាន​ថ្លែងថា​ ​ប្រទេសចិន​នឹង​បង្កើន​តួនាទី​ជំរុញ​នៃ​ការ​ប្រើប្រាស់​​ក្នុង​ស្រុក​សម្រាប់​​អភិវឌ្ឍ​សេដ្ឋកិច្ច ​កសាង​ទីផ្សារ​ក្នុង​ស្រុក​ដែល​កាន់តែ​រស់រវើក​ ដើម្បី​ផ្តល់​ការ​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ចិន​ ​ព្រម​និង​ពង្រីក​ចន្លោះ​សម្រាប់​កំណើន​សេដ្ឋកិច្ច​។​ ​ប្រទេសចិន​នឹង​កាន់តែ​យកចិត្តទុកដាក់​ចំពោះ​តួនាទី​នៃ​ការ​នាំចូល​ ​បញ្ចុះ​ថែមទៀត​នូវ​ពន្ធគយ​និង​ការ​ចំណាយ​ដើមទុន​ខាង​រដ្ឋបាល​ ​បង្កើត​តំបន់​​គំរូ​ថ្មី​មួយ​ចំនួន​ខាង​ពាណិជ្ជកម្ម​​នាំចូល​ និង​ការ​ជំរុញ​នវានុវត្តន៍​ ​ក៏ដូចជា​ពង្រីក​ការ​នាំចូល​ផលិតផល​និង​សេវាកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់​ពី ប្រទេស​នានា។​ ​ប្រទេសចិន​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ស៊ីសង្វាក់​គ្នា​រវាង​ការ​នាំចេញ​និងនាំចូល​ ​រវាង​ពាណិជ្ជកម្ម​ទំនិញ​និង​សេវាកម្ម​ ​រវាង​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ការ​វិនិយោគ​ទៅវិញទៅមក​ ​រវាង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ ​ព្រម​និង​ជំរុញ​ការ​​ចាត់ចែង​ធនធាន​​ដោយ​ប្រសិទ្ធភាព​ខ្ពស់​និង​ទីផ្សារ​រួម​បញ្ចូលគ្នា​ដោយ​ស៊ីជម្រៅ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស