郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនថ្លែងថា ប្រទេសចិននឹងបន្តជំរុញការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ

2019-11-05 12:08:40 cri

  ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​នឹង​បន្ត​ជំរុញ​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​និង​ផ្លូវ ប្រកាន់​ខ្ជាប់​គោលការណ៍​ស្តីពី​ការ​ពិភាក្សាជា​មួយ​គ្នា រួម​គ្នា​កសាង​និង​ចែក​រំលែក​ជា​មួយ​គ្នា ប្រកាន់​ខ្ជាប់​ទស្សនៈស្តីពី​ការ​បើក​ទូលាយ បៃតងនិង​ស្អាត​ស្អំ ធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​គោល​ដៅ​ស្តង់ដា​ខ្ពស់ មាន​អំណោយ​ផល​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​និង​ជា​និរន្តរភាព ក៏​ដូច​ជា​ជំរុញ​កិច្ច​កសាង​ខ្សែ​ក្រវាត់​និង​ផ្លូវ​ឱ្យ​វិវឌ្ឍ​រីក​ចម្រើន​ប្រកបដោយ​គុណភាព​ខ្ពស់ផង​ដែរ ។

      បច្ចុប្បន្ន ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារសហប្រតិបត្តិការ​អំពី​ការ​រួម​គ្នា​កសាង​ខ្សែ​ក្រវាត់​និង​ផ្លូវ​ចំនួន​១៩៧​ច្បាប់​ជា​មួយប្រទេស​ចំនួន​១៣៧និង​អង្គការ​អន្តរជាតិ​ចំនួន​៣០ ៕

 

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស