邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖ ភាពបើកទូលាយ និងច្នៃប្រឌិតថ្មី -- ចែករំលែកការអភិវឌ្ឍពេលអនាគត-- ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ២ បានសម្ពោធបើកជាផ្លូវការ

2019-11-05 17:17:57 cri

图片默认标题_fororder_1125183167_15726078426551n

      ពិព័រណ៍នាំចូលចិន​អន្តរជាតិ​បាន​សម្ពោធ​បើក​​នៅ​​ថ្ងៃទី ៥ ​ខែវិច្ឆិកា​នេះ​​​។ ​ពេល​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុងពិធីសម្ពោធ ​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋចិន​បា​អំពាវនាវ​​​ដល់​បណ្តា​ប្រទេស​នានា​ ឱ្យ​​រួមគ្នា​កសាង​​សេដ្ឋកិច្ច​ពិភពលោក​​ដែល​​ប្រកប​ដោយ​កិច្ចសហប្រតិបត្តិការ​​បែប​​បើកទូលាយ​  ​​ច្នៃប្រឌិតថ្មី​បែប​បើកទូលាយ ​និង​​ចែករំលែកគ្នា​បែប​បើកទូលាយ​  ​ហើយ​លោក​បាន​​សន្យា​​ថា ​ប្រទេស​ចិន​នឹង​បន្ត​ជំរុញ​​ការបើកទូលាយ​​ដែល​​​ប្រកប​ដោយ​​ប្រកម្រិត​កាន់តែ​ខ្ពស់​ថែម​ទៀត​។

      ​សុន្ទរកថា​របស់​លោក ​ស៊ី ជីនភីង បាន​បង្ហាញ​យ៉ាង​ពេញលេញថា ​ប្រទេស​ចិន​បាន​​ខិតខំ​ប្រឹងប្រែង​​​ក្នុងការ​ជំរុញ​​កិច្ចសហប្រតិបត្តិការ​​អន្តរជាតិ​​ស្តីពី​គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”យ៉ាង​សកម្ម  ​ក៏ដូចជា​​ការរួមគ្នា​បង្កើត​​សេដ្ឋកិច្ច​ពិភពលោក​បែប​បើកទូលាយ​។

      ក្នុងនាម​ជា​​ពិព័រណ៍​ថ្នាក់​ជាតិ​​ដោយ​ផ្តោត​លើ​«ការនាំចូលពី​ពិភពលោក»​ជា​ប្រធានបទ​ទីមួយ​លើ​លោក  ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​​​បាន​បង្ហាញ​នូវ​លក្ខណៈ​ពិសេស​ដ៏​​ទូលំទូលាយ ​និង​មានប្រសិទ្ធិភាព​ខ្ពស់​ ​។ ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ២ នេះ ​មានទ្រង់ទ្រាយ​ធំជាង ​និង​គុណភាព​ខ្ពស់​ជាងពិព័រណ៍​លើក​មុន​ ​។ ​ជឿជាក់ថា ​ពិព័រណ៍​នេះ​អាច​នឹង​ផ្តល់​នូវ​​កាលានុវត្តភាព​ទីផ្សារ , កាលានុវត្តភាព​​បណ្តាក់ទុន ​ , ​កាលានុវត្តភាព​កំណើន​កាន់តែ​ច្រើន​ដល់​បណ្តាប្រទេសនានា​ដែល​​ចូលរួម​​​ ​ថែមទាំង​នឹង​​បញ្ចូល​កម្លាំង​​ចលករ​​​​ថ្មី​ដល់​ការងើបឡើងវិញ​នៃ​​សេដ្ឋកិច្ចពិភពលោក​ទៀតផង​!​​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស