翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ថ្លែងថា ការរួមគ្នាកសាងសេដ្ឋកិច្ចពិភពលោកដែលប្រកបដោយភាពបើកចំហនិងច្នៃប្រឌិតថ្មី មិនត្រូវបំបិទចំណេះដឹង ហើយក៏មិនត្រូវពង្រីកគម្លាតផ្នែកបច្ចេកវិទ្យារវាងគ្នានិងគ្នាដែរ

2019-11-05 12:23:24 cri

      ថ្ងៃទី ៥ ខែ​វិច្ឆិកា ថ្លែង​​ក្នុង​ពិធី​បើក​​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ២ លោក​ស៊ី ជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​អំពាវនាវឱ្យ​​បណ្តា​ប្រទេស​នានា​​រួម​គ្នា​កសាង​​សេដ្ឋកិច្ច​ពិភពលោកដែល​​ប្រកប​ដោយ​ភាព​បើក​ចំហ​និង​ច្នៃប្រឌិតថ្មី ​​មិនត្រូវ​​បំបិទ​​ចំណេះដឹង ហើយ​ក៏​​មិនត្រូវ​ពង្រីក​គម្លាត​​ផ្នែក​បច្ចេកវិទ្យារវាងគ្នា​និង​គ្នា​ដែរ​​ ។

      លោក​ស៊ី ជីនភីង​ បាន​ថ្លែង​ថា ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិតថ្មី​ជា​ជម្រើស​ចាំបាច់​សម្រាប់​ដឹក​នាំ​សេដ្ឋកិច្ច​ពិភពលោក​ឆ្ពោះ​ទៅ​ការ​អភិវឌ្ឍ​ជានិរន្តរភាព ។ បច្ចុប្បន្ន​នេះ បដិវត្តន៍​បច្ចេកវិទ្យា​និងនវា​នុវត្តន៍​​ឧស្សាហកម្ម​ជុំ​ថ្មី​កំពុង​ស្ថិត​ក្នុងខណៈ​ពេល​ជា​ប្រវត្តិសាស្រ្ត​​នៃ​ការ​ទទួល​បាន​សមិទ្ធផល​សំខាន់​ៗ ។ ហេតុដូច្នេះ​ ប្រទេសនានា​គួរតែបង្កើន​ការច្នៃប្រឌិត​ថ្មី​និង​កិច្ចសហប្រតិបត្តិការ​ ជំរុញការ​រួម​បញ្ចូល​គ្នា​ខាង​​បច្ចេកវិទ្យា​និង​សេដ្ឋកិច្ច​ឱ្យ​បាន​​ស៊ី​ជម្រៅ បង្កើន​ការ​ចែក​រំលែក​ពី​សមិទ្ធផល​នៃ​ការ​ច្នៃ​ប្រឌិត​ថ្មី ខិត​ខំ​ពុះពារ​​​ឧបសគ្គ​ដែល​ដាក់​កំហិត​ទៅ​លើដំណើរ​​ច្នៃ​ប្រឌិត​ថ្មី​ ដូចជា​កត្តាចំណេះ​វិជ្ជា បច្ចេកវិទ្យា និង​ធនធានមនុស្ស​ជា​ដើម និង​ផ្តល់​ការ​គាំទ្រ​ដល់​សហគ្រាស​ក្នុង​ការ​ធ្វើ​កិច្ច​ផ្លាស់​ប្តូរ​និងកិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យា​ដោយ​ម្ចាស់ការ​ ដើម្បី​ធ្វើ​ឱ្យ​ការ​ច្នៃប្រឌិត​ថ្មី​មាន​ភាពកាន់តែ​ល្អ​ពេញ​លេញ ។ 

     លោក​បាន​ថ្លែង​ទៀត​ថា ដើម្បី​អាច​​ប្រើ​ប្រាស់​ចំណេះដឹង​​សម្រាប់​បង្កើត​សុភមង្គលនិង​ផល​ប្រយោជន៍​ជូន​ដល់​មនុស្ស​ជាតិ គួរតែ​រួម​គ្នា​បង្កើនការ​ការពារ​កម្មសិទ្ធិ​បញ្ហា​ តែ​មិន​មែន​បំបិទ​ចំណេះ​ដឹង ឬ​​ពង្រីក​គម្លាត​ផ្នែក​បច្ចេកវិទ្យា​រវាង​គ្នា​និង​គ្នានោះ​ឡើយ​​   ​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស