郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនប្រកាសពីវិធានការ៥ចំណុចរបស់ប្រទេសចិនសម្រាប់ជំរុញការបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់

2019-11-05 12:14:18 cri

      ថ្ងៃទី ៥ ខែ​វិច្ឆិកា ថ្លែង​ក្នុង​សុន្ទរកថា​គន្លឹះក្នុង​​ពិធី​បើក​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​ពីរ លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ប្រកាសពី​​វិធានការ​៥​ចំណុច​​របស់​ប្រទេស​ចិន​សម្រាប់​ជំរុញ​ការ​បើក​ទូលាយ​ប្រកប​ដោយ​កម្រិត​កាន់​តែ​ខ្ពស់ ក្នុង​នោះ​បូក​រួម​ទាំង ការ​បន្ត​បើក​ទូលាយ​ទីផ្សារ បន្តការ​លម្អ​និម្មាមនកម្ម​​​បើក​ទូលាយ​ បន្ត​កែ​លម្អបរិយាកាស​ប្រកប​អាជីវកម្ម បន្ត​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបតិ្តការ​ពហុភាគី​និង​ទ្វេភាគី​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ និង​បន្ត​ជំរុញការ​​រួម​គ្នា​កសាង “​ខ្សែ​ក្រវាត់​និង​ផ្លូវ” ។

លោក ស៊ី ជីនភីង បានបង្ហាញ​ពី​ការ​​ជឿ​ជាក់​ថា អនាគត​អភិវឌ្ឍន៍​នៃ​​សេដ្ឋកិច្ច​ចិន​ពិត​ជា​នឹង​មាន​ភាព​កាន់​តែភ្លឺស្វាង​​​ជា​មិន​ខាន​ ប្រាកដ​ជា​កាន់​តែ​ភ្លឺ​ស្វាង​ថែម​ទៀតជា​មិនខាន​ ។

លោក ស៊ី ជីនភីង បាន​ថ្លែង​ទៀត​ថា បើ​មើល​ពី​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លង់ ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​ជា​បុព្វហេតុ​ដ៏​មហិមា​នៃ​ការ​វិវឌ្ឍ​រីក​ចម្រើន​របស់​មនុស្សជាតិ ។ ប្រទេស​ចិន​នឹងត្រដាង​​ដៃ​ទាំង​សងខាង ក្នុង​ន័យ​ផ្តល់​កាលានុវត្តភាព​ទីផ្សារ​​ ​កាលានុវត្តភាព​បណ្តាក់​ទុន​ និង​កាលានុវត្តភាព​​កំណើន​កាន់​តែ​ច្រើន​​ដល់​បណ្តា​ប្រទេស​នានា​ ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​រួមគ្នា ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស