王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនលើកឡើងថា បណ្តាប្រទេសនានាគួរប្រកាន់ខ្ជាប់នូវទស្សនៈចាត់ទុកផលប្រយោជន៍របស់មនុស្សជាតិអាទិភាព មិនគួរចាត់ទុកផលប្រយោជន៍ផ្ទាល់ខ្លួនខ្ពស់ជាងផលប្រយោជន៍របស់មនុស្សជាតិនោះទេ

2019-11-05 10:36:41 cri

      ថ្ងៃទី​៥​ខែ​វិច្ឆិកា​ ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​​បាន​ថ្លែង​ថា​ ​បញ្ហា​ប្រឈម​ដែល​ជួប​ប្រទះ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ពិភពលោក​ ​គ្មាន​ប្រទេស​ណា​មួយ​អាច​ដោះស្រាយ​ដោយ​ខ្លួន​ឯង​នោះ​ឡើយ​។​ ​បណ្តា​ប្រទេស​នានា​គួរ​ ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈ​ ចាត់​ទុក​ផល​ប្រយោជន៍​របស់​មនុស្សជាតិ​អាទិភាព​  តែ​មិនមែន​ចាត់​ទុក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ខ្ពស់​ជាង​ផល​ប្រយោជន៍​របស់​មនុស្ស​ជាតិ​នោះ​ទេ​។

      លោក​បាន​ថ្លែង​ថា​ ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ជា​និន្នាការ​ប្រវត្តិសាស្រ្ត​។​ ​បណ្តា​ភាគី​នានា​គួរ​​ប្រកាន់​ឥរិយាបថ​​និង​ចាត់​វិធានការ​ដែល​កាន់តែ​បើក​ទូទាយ​ ​ដើម្បី​រួម​គ្នា​កសាង​ទីផ្សារ​សេដ្ឋកិច្ច​ជា​សកល​ ​ធ្វើ​ឱ្យ​យន្តការ​ចែក​រំលែក​នៅ​ទូទាំង​ពិភពលោក​កាន់តែ​ ​ប្រាកដប្រជា​ ​និង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​ជា​សកល​មាន​ទម្រង់​កាន់តែ​រស់រវើក​ ក៏ដូច​ជា​ខិតំ​ជំរុញ​កម្លាំង​ចលករ​និង​កាត់​បន្ថយ​កម្លាំង​រារាំង​ក្នុង​ការ​ធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ជាសកល​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស