翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង អំពាវនាវឱ្យរួមគ្នាកសាងសេដ្ឋកិច្ចពិភពលោកដែលប្រកបដោយភាពបើកចំហនិងកិច្ចសហប្រតិបត្តិការ ប្រកាន់ខ្ជាប់ការរួមសហការគ្នា មិនបោះបង់គ្នា

2019-11-05 12:10:35 cri

      ថ្ងៃទី ៥ ខែ​វិច្ឆិកា ថ្លែង​​ក្នុង​ពិធី​បើក​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ២ លោក​ស៊ី ជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​អំពាវនាវ​ឱ្យ​រួម​គ្នា​កសាង​សេដ្ឋកិច្ច​ពិភពលោក​ដែល​​ប្រកប​ដោយ​ភាព​បើក​ចំហ​និង​កិច្ចសហប្រតិបត្តិការ​ ដោយ​បាន​លើក​ឡើង​ថា ពិភពលោក​បច្ចុប្បន្ន ខ្សែ​សង្វាក់​តម្លៃ​ និង​ខ្សែសង្វាក់​​ផ្គត់​ផ្គង់​ជា​សកលបាន​វិវឌ្ឍ​យ៉ាង​ស៊ី​ជម្រៅ យើង​ទាំង​អស់​គ្នា​មាន​ផល​ប្រយោជន៍​រួម ការ​រួម​បញ្ចូល​គ្នា​ខាង​​សេដ្ឋកិច្ច​នៃ​បណ្តាប្រទេសនានា​ជា​និន្នាការ​អភិវឌ្ឍន៍​​ ។ ពេល​ប្រឈម​នឹង​ជម្លោះ​ កិច្ច​ពិភាក្សា​និង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​ដំណោះ​ស្រាយ​​ល្អ​ជាង​គេ​ ។ ឱ្យ​តែ​រាប់អានគ្នា​​ដោយ​សមភាព ​យោគ​យល់​​គ្នា​ នោះ​ក៏​គ្មានបញ្ហា​អ្វី​ដែល​មិន​អាច​ដោះស្រាយ​បាន​នោះ​ឡើយ​ ។

      លោក​ស៊ី ជីនភីង​បាន​ថ្លែង​ទៀតថា គួរតែ​ប្រកាន់​ខ្ជាប់​នូវ​ការ​បើក​ចំហ​ដើម្បី​ទទួល​បាន​ការអភិវឌ្ឍ​ ធ្វើ​ឱ្យ​ស៊ី​​ជម្រៅ​នូវ​កិច្ចផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​ ប្រកាន់​ខ្ជាប់​ការ​រួម​សហការ​គ្នា​តែ​មិន​បោះ​បង់​​គ្នា ប្រកាន់​ខ្ជាប់ការ​រុះ​រើ​រ​បាំង​តែ​មិន​បង្កើត​របាំង​ ប្រកាន់​ខ្ជាប់​ការ​ប្រឆាំង​ការគាំពារនិយមនិង​ឯកតោភាគីនិយម កាត់បន្ថយ​ជា​បន្តបន្ទាប់​នូវរបាំង​ពាណិជ្ជកម្ម ដើម្បី​ជំរុញ​ឱ្យ​ខ្សែ​សង្វាក់​​តម្លៃ​និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ជាសកល​មានភាព​កាន់តែ​ល្អ​ពេញ​លេញ ​សំដៅ​រួម​គ្នាជំរុញ​​តម្រូវ​ការ​​ទីផ្សារ​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស