郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនថ្លែងថា វិធានការស្តីពីការបើកទូលាយចំពោះក្រៅប្រទេសដែលបានប្រកាសក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១ត្រូវបានអនុវត្តជាក់ស្តែងជាបណ្តើរៗហើយ

2019-11-05 11:51:03 cri

 ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​២​បាន​សម្ពោធ​បើក​នៅ​ក្រុង​សៀងហៃ​នៅ​ថ្ងៃ​ទី​៥ខែ​វិច្ឆិកា ។ ក្នុង​ពិធី​បើក​ពិព័រណ៍​លើក​នេះ លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្រោម​ចំណង​ជើង​ថា”បើក​ទូលាយ​និង​សហ​ប្រតិបត្តិការ រួម​សុខ​រួម​ទុក្ខ​រួម​វាសនា” ។

      ក្នុង​ខណៈពេល​រៀប​ចំ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​១​កាល​ពី​ឆ្នាំ​២០១៨ លោក​ស៊ីជីនភីង​បាន​ប្រកាស​ពីវិធានការ​៥​វិស័យ​អំពី​កំណែ​ទម្រង់​និង​បើក​ទូលាយ​របស់​ប្រទេស​ចិន ហើយ​បាន​លើក​សំណូមពរ​៣​ចំណុច​ចំពោះ​ការ​បើក​ទូលាយ​ថែម​មួយ​កម្រិត​ទៀត​របស់​ក្រុង​សៀង​ហៃ ។ លោក​បាន​ថ្លែង​ថា រយៈពេល​ជាង​១​ឆ្នាំ​កន្លង​ទៅ​នេះ វិធានការ​ទាំង​នេះ​ត្រូវ​បាន​អនុវត្ត​ជាក់​ស្តែង​ជា​បន្ត​បន្ទាប់​ហើយ ។

      ក្នុង​ចំណោម​វិធានការ​ទាំង​នេះ សង្កាត់​ថ្មីក្បែរ​កំពង់​ផែ​នៃ​តំបន់​សាកល្បង​ផ្នែក​ពាណិ​ជ្ជកម្ម​សេរីក្រុង​សៀង​ហៃត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ ក្រៅ​ពី​នេះ ប្រទេស​ចិន​បាន​បង្កើត​ថ្មី​នូវ​តំបន់​សាកល្បង​ផ្នែក​ពាណិ​ជ្ជកម្ម​សេរីចំនួន​៦​ទៀត​នៅ​ខេត្តដទៃ​ទៀត ។ ការ​អភិវឌ្ឍ​នៃ​ការ​ធ្វើ​សមាហ​រណកម្ម​តំបន់​ដី​សណ្តរ​ទន្លេ​យ៉ង់សេត្រូវ​បាន​អនុវត្ត​ជា​ផ្លូវ​ការ​ក្នុង​នាម​ជា​យុទ្ធសាស្រ្ត​ជាតិ ច្បាប់​ស្តី​ពី​ការ​វិនិយោគ​របស់​ពាណិជ្ជករ​បរទេសនឹង​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី១​ខែ​មករា​ឆ្នាំ​២០២០តទៅ ប្រព័ន្ធ​ច្បាប់​ស្តី​ពីការ​ផ្តល់​ភាព​អនុគ្រោះ​ដល់​ជន​បរទេស​ឱ្យ​ដូច​គ្នា​នឹង​ជន​ជាតិ​ចិននិង​ការ​អនុវត្ត​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​ប្រព័ន្ធ​បញ្ជី​អវិជ្ជមាន​នៃ​ការ​អនុញ្ញាត​ឲ្យ​ចូល​ទីផ្សារ​ចិន​ត្រូវ​បាន​ដាក់​ចេញ​រួច​ស្រេច​ហើយ វិធានការ​ដូច​ជា​ពង្រីក​ការ​នាំ​ចូល ជំរុញ​ការ​ប្រើ​ប្រាស់​និង​ការ​ជំរុញ​ការ​កាត់​បន្ថយ​ពន្ធ​គយ​ថែម​ទៀត​ជា​ដើម​ទទួល​បាន​ការ​វិវឌ្ឈ​រីក​ចម្រើន​យ៉ាង​សំខាន់ ។

      លោក​ស៊ី​ជីនភីង​បាន​ថ្លែង​ថា ក្នុង​សកម្មភាព​ទ្វេភាគី​ដែល​បើក​ធ្វើ​ក្នុង​អំឡុង​ពេល​ពិព័រណ៍នាំ​ចូល​អន្តរជាតិ​នា​ឆ្នាំ​២០១៨ លោក​បាន​ឈាន​ដល់​គំនិត​ឯកភាព​រួម​លើ​គម្រោង​សហប្រតិបត្តិការ​ចំនួន​៩៨​ជា​មួយ​ប្រទេស​ពាក់​ព័ន្ធ ក្នុង​នោះ​មាន​២៣​គម្រោង​បាន​បញ្ឈប់​រួច​ហើយ មាន​៤៧​គម្រោងទទួល​បាន​ការ​វិវឌ្ឍ​យ៉ាង​សកម្ម ហើយ​២៨​គម្រោង​ទៀត​កំពុង​ត្រូវ​ជំរុញ​យ៉ាង​សកម្ម ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស