孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីជូនដំណឹងអំពីការផ្សាយផ្ទាល់នៃពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីពីរ

2019-11-04 15:43:05 cri

    ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើកទីពីរ​នឹង​សម្ពោធបើក​នៅព្រឹក​ថ្ងៃទី៥ខែ​វិចិ្ឆកា​នៅក្រុង​សៀងហៃ​ប្រទេសចិន​ ។ លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​ ប្រធាន​រដ្ឋចិននិង​ជាប្រធាន​នៃគណៈកម្មាធិការ​យោធា​មជ្ឈិមចិន​នឹង​អញ្ជើញ​ចូលរួម​ពិធីសម្ពោធ​បើកនិង​ថ្លែង​សុន្ទរកថា​គន្លឹះ ។

    ដល់​ពេលនោះ​ វិទ្យុអន្តរជាតិចិន​នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​នឹងធ្វើ​ការផ្សាយផ្ទាល់​ជាភាសា​ចិនកុកងឺ​ ភាសា​អង់គ្លេស​ ភាសាជប៉ុន ​ភាសាអារ៉ាប់​និងភាសា​បារាំង​ ហើយ​វេបសាយ​ភាសាខ្មែរ​នឹងធ្វើការផ្សាយផ្ទាល់​នូវ​ខ្លឹមសារ​ជាលាយ​លក្ខអក្សរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស