邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទ្រង់ទ្រាយនិងគុណភាពនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ២ នឹងធំនិងល្អជាងលើកដំបូង

2019-10-29 16:56:24 cri

 

    ចាប់ពី​ថ្ងៃទី ​៥ ​ដល់​ថ្ងៃទី ​១០ ​ខែវិច្ឆិកា ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ​២ ​នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និសីទ​និង​ពិព័រណ៍​ជាតិ​ក្រុងសៀងហៃ។

សូមបញ្ជាក់ថា ​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើក​ទី ២ ​ត្រូវបាន​បែង​ចែក​ជា​បី​ផ្នែក​​​ធំៗ​ពោលគឺ៖ ​1-ពិព័រណ៍​ចម្រុះ​សម្រាប់​ប្រទេសនានា​ ​2-ពិព័រណ៍​ពាណិជ្ជកម្ម​សម្រាប់​សហគ្រាស​ ​និងទី 3-​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​Hongqiao.។

ប្រទេស​ចំនួន ៦៤ ​និង​អង្គការ​អន្តរជាតិ​ចំនួន ៣ ​នឹង​ចូលរួម​ពិព័រណ៍​ចម្រុះ​សម្រាប់​ប្រទេស​នានា​ ​ដើម្បី​បង្ហាញ​ជាទូទៅ​នូវ​​​សមត្ថភាព​និង​ស្ថានភាព​នៃការ​​អភិវឌ្ឍន៍​​របស់​ខ្លួន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ។ ​ប្រទេស​កិត្តិយស​ប្រចាំ​ឆ្នាំ​នេះ​មាន​ចំនួន ១៥ ​រួមមាន​ ប្រទេស​កម្ពុជា ​បារាំង អ៊ីតាលី  ​ម៉ាឡេស៊ី ​ថៃ រុស្ស៊ី​ជាដើម។

សហគ្រាស​ចំនួន​ជាង ៣០០០ ​មកពី​ប្រទេស​និង​តំបន់​ជាង ១៥០ ​នឹង​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​សម្រាប់​សហគ្រាស​លើក​នេះ ។ ​សម្រាប់​តំបន់​តាំង​ពិព័រណ៍​វិញ​ត្រូវ​បាន​បែង​ចែក​ជា​ ៧ ​ផ្នែក​ធំៗ​គឺ ​ជីវភាពរស់នៅ ​រថយន្ត ​ឧបករណ៍សម្ភារៈផ្នែក​ឧស្សាហកម្មនិងវេជ្ជសាស្ត្រ ​​ឱសថ ​ការថែរក្សា​សុខភាព  ​ពាណិជ្ជកម្ម​សេវាកម្ម ​ម្ហូបអាហារនិងកសិកម្ម​។

ក្រៅពីនេះ ​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើក​ទី​ ២ ​នឹង​បង្កើត​​នូវ​​​សាល​ពិព័រណ៍​ថ្មី​សម្រាប់​​ផលិតផល​គ្រឿង​ឧបភោគ​បរិភោគ ​ ​តំបន់​បេតិកភណ្ឌវប្បធម៌អរូបី​​  ​តំបន់​​កីឡា​លើ​ទឹកកក​ជាដើម។ គុណភាព​នៃ​ការតាំង​ពិព័រណ៍​ត្រូវ​​បាន​លើក​កម្ពស់​​។​

图片默认标题_fororder_第二届进博会规模和品质将超过首届

图片默认标题_fororder_第二届进博会质量更优

អ្នកបកប្រែ:邓倩
ប្លុកពិសេស