邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមដ៏ល្បីរបស់អឺរ៉ុប KIC នឹងបង្ហាញនូវផ្ទះបាយបើកទូលាយបែប Y Counter Space ទីមួយលើលោកក្នុងឱកាសពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី២

2019-10-26 17:13:34

ក្រុមហ៊ុន​ផលិត​គ្រឿង​សង្ហារឹម​ដ៏​ល្បី​​របស់​អឺរ៉ុប ​KIC ​នឹង​បង្ហាញ​នូវ​​ផ្ទះបាយ​​បើកទូលាយ​បែប​ ​Y Counter Space ទីមួយ​លើ​លោក​ក្នុង​ឱកាស​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើក​ទី២​។

图片默认标题_fororder_W020191018650221128061

图片默认标题_fororder_W020191018650226755021

      លោក Nicolas Hercon  ​អគ្គនាយក​ទ្វីប​អឺរ៉ុប​​នៃ​​ក្រុមហ៊ុន​​KIC ​ដែល​ជា​អ្នក​ក្រុមហ៊ុន​ផលិត​​គ្រឿងសង្ហារឹម​ល្បីល្បាញ​លើ​លោក​​បាន​ប្រាប់​អ្នកកាសែតថា  ​​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​​ជា​ពិព័រណ៍​នាំចូល​ទ្រង់ទ្រាយ​ធំបំផុត​លើ​លោក​ ​មាន​ឥទ្ធិពល​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំងក្លា​​ ​និង​បាន​ផ្តល់​ឱកាស​ដ៏​​ល្អ​មួយ​ដល់​បណ្តា​ផលិតកម្ម​អឺរ៉ុប​ដែលមានបំណងចូលទីផ្សារចិន​​។ ​ថែមពីនេះទៀត​ ​ម៉ាក​អឺរ៉ុប​ក៏​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ពី​ការចូលរួម​កសាង​គំនិតផ្តួចផ្តើម​ “ខ្សែក្រវាត់និងផ្លូវ” ផងដែរ។​

អ្នកបកប្រែ:邓倩
ប្លុកពិសេស