邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រថយន្តស៊េរីទំនើប ម្ហូបអាហារ នាវា...សហគ្រាសអ៊ីតាលីបានចុះឈ្មោះចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិគួរឱ្យកត់សម្គាល់

2019-10-25 15:58:44 cri

      ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី ២ ​នឹង​សម្ពោធ​បើក​នៅ​ថ្ងៃទី ៥ ខែក្រោយ។ ​​​អ៊ីតាលី​ជា​ប្រទេស​កិត្តិយស​ប្រចាំ​ឆ្នាំ​នេះ​ ។ ​សហគ្រាស​អ៊ីតាលី​ចំនួន​ជាង ១៧០ ​មកពី​វិស័យ​ជា​ច្រើន​ដូចជា ​សហគ្រាស​ផលិតនាវា​  ​រថយន្ត ​ម្ហូបអាហារ​  ​ម៉ូត​ជាដើម​បាន​ចុះឈ្មោះ​ចូលរួម​តាំងពិព័រណ៍។

      ផ្តោតសំខាន់​លើ​ឱកាស​ក្នុង​​ទីផ្សារ​​​ចិន​​  ​ក្រុមហ៊ុន ​Maserati ​ដែលជា​ម៉ាក​​រថយន្ត​​អ៊ីតាលី​ស៊េរី​ទំនើប​បាន​បន្ត​ចូលរួម​ពិព័រណ៍ឆ្នាំនេះ ​ ​ហើយ​នឹង​រៀបចំ​សាលពិព័រណ៍​​របស់​ខ្លួន​​ក្នុងទំហំ​ ២០០ ម៉ែត្រការេ   ​ដើម្បី​បង្ហាញ​​រថយន្ត​ស៊េរី​ឆ្នាំ ២០១៩ ​ទាំងអស់​។ ​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ក្រុមហ៊ុន​នេះបាន​ថ្លែងថា ​បច្ចុប្បន្ននេះ​សេដ្ឋកិច្ច​​​ពិភពលោក​​​ប្រឈម​​នឹង​ការ​ធ្លាក់ចុះ​​ ​ប៉ុន្តែ ​Maserati ​មាន​ទំនុកចិត្ត​យ៉ាង​ពេញទំហឹង​ចំពោះ​ទីផ្សារ​ចិន។

      ម្ហូបអាហារ​​ជា​​លក្ខណៈតំណាង​​​មួយ​នៃ​​អ៊ីតាលី​ ​។ ​​តំបន់​ពិព័រណ៍​​​​ម្ហូបអាហារ​​​នៃ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​​គឺ​​ជា​​តំបន់​​ដែល​​ត្រូវ​បាន​គេ​ស្វាគមន៍​យ៉ាង​ខ្លាំង​បំផុត​។​​​ ឆ្នាំ​នេះ  ​​ក្រុមហ៊ុនFerrero ​ដែលជា​​អ្នក​ផលិត​ស្ករ​សូកូឡា​ដ៏​ល្បី​ល្បាញ​លើ​សកលលោក​​ក៏​នឹង​បន្ត​​ផ្សព្វផ្សាយ​​​ក្នុង​​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​​។​

      អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​​ Ferrero ​​ក្នុង​ទីផ្សារ​ចិន​​បាន​ប្រាប់​អ្នកកាសែត​ថា ​​​Ferrero ​បាន​បន្ត​​បង្កើន​ទុន​វិនិយោគ​​ក្នុង​ប្រទេស​ចិន​រយៈពេល​ជាង ​២០ ​ឆ្នាំ​មកហើយ​​។ ​​​Ferrero ​​មាន​ការទំពឹងទុក​ជាច្រើន​ចំពោះ​ពិព័រណ៍​CIIE ​លើក​នេះ   ​​ហើយ​ក្រុមហ៊ុន​​នឹង​​​ផ្សព្វផ្សាយ​​ពី​ផលិតផល​ថ្មី​​  ​ក៏ដូចជា​​ចាត់ចែង​ផែនការ​​វិនិយោគ​និង​អភិវឌ្ឍន៍​នៅចិន​សម្រាប់​ជំហាន​បន្ទាន់​ដោយ​​ផ្អែក​លើ​មតិយោបល់​ដែល​ទទួល​បាន​ពី​​ពិព័រណ៍​CIIE ​នេះ៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស