孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វត្ថុតាំងពិព័រណ៍ដ៏ទាក់ទាញបំផុតនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីពីរបានចូលដែនចិនហើយ

2019-10-25 11:14:03 cri

    តាម​ការទម្លាយពី​គយក្រុង​សៀងហៃ​កាលពី​ថ្ងៃទី២៤​ខែតុលា​ឱ្យដឹងថា​ រថយន្ត​បុរាណ​៥គ្រឿង​ដែលមាន​តម្លៃ៥​លាន៤​សែន៥​ម៉ឺន៧​ពាន់ដុល្លារ​អាមេរិក​ដែលជា​វត្ថុតាំង​ពិព័រណ៍​ដ៏ទាក់ទាញ​បំផុត​នៃ​ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​លើកទីពីរ​បានចូល​ដែន​ប្រទេសចិន ​ហើយ​គយចិន​បាន​សម្របសម្រួល​សម្រាប់​រថយន្ត​បុរាណ​ទាំងនេះ ។

    រថយន្ត​បុរាណ​៥គ្រឿង​នេះមកពី​ក្រុមហ៊ុន​លក់​រថយន្ត​បុរាណ​ Bundonthe​ Boulevard ​របស់​សហរដ្ឋអាមេរិក​ ក្នុងនោះ​ រថយន្ត​ស្ព័រ​ដ៏​ចំណាស់​បំផុតគឺ​មាន​ប្រវត្តិ​ជាង​១០០ឆ្នាំ​មកហើយ ។

    នាពេល​ថ្មីៗកន្លង​ទៅនេះ​ ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​លើកទីពីរ​បាន​ចាប់ផ្តើម​ដំណើរការ​រៀបចំ​ការតាំង​ពិព័រណ៍​ហើយ ។​ ផ្នែកគយ​នៃព្រលាន​យន្តហោះ​អន្តរជាតិ​ភូតុង​បាន​ថ្លែងថា ​នឹងចាត់​វិធានការ​និង​មធ្យោបាយ​ជាច្រើន​ដើម្បី​ធានាឱ្យ​ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​ដំណើរការ​ដោយ​រលូន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស