邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំណាត់ថ្នាក់នៃបរិយាកាសពាណិជ្ជកម្មរបស់ចិនបានឡើង15លំដាប់ទៀត ដែលមានន័យថា ការធ្វើពាណិជ្ជកម្មនៅចិនកាន់តែងាយស្រួលថែមទៀត

2019-10-24 16:59:05 cri

       «របាយការណ៍​ស្តីពី​បរិយាកាស​​ពាណិជ្ជកម្ម​​ពិភពលោក​ 2020» ​​បាន​បង្ហាញ​ឱ្យ​ឃើញថា  ​ចំណាត់ថ្នាក់​នៃ​បរិយាកាស​ពាណិជ្ជកម្ម​​របស់​ចិន​លើ​ពិភពលោក​​​បាន​ឡើងមកដល់​លេខ​ទី ៣១ ​​ ពោលគឺ​បាន​ឡើង​​​ ១៥ ​លំដាប់​ទៀត​​បើប្រៀបធៀបនឹង​ឆ្នាំទៅមិញ ​។ ​អ្នកជំនាញ​បាន​ពន្យល់​ថា ​នេះមានន័យថា ​ការធ្វើ​ជំនួញ​​នៅ​ចិន​មានភាពកាន់តែ​ងាយស្រួល​ថែម​ទៀត​។​​​

      សូមបញ្ជាក់ថា «របាយការណ៍​​ស្តីពី​បរិយាកាស​ពាណិជ្ជកម្ម​​ពិភពលោក​»​បាន​ដាក់ពិន្ទុ​​លើ​​តួអង្គ​សេដ្ឋកិច្ច​ចំនួន​ ១៩០ ​ទូទាំង​ពិភពលោក​ ​​តាមរយៈ​សូចនាករ​​ចំនួន ១០ ​ដូចជា​ការចាប់​ផ្តើម​ដំណើរការ​សហគ្រាស​ជាដើម។ ​ឆ្នាំ​នេះ ​ចំណាត់ថ្នាក់​​នៃ​សូចនាករ​ចំនួន​ ៨ ប្រភេទ​របស់​ប្រទេស​ចិន​​បាន​កើនឡើង​។​

     ចាប់តាំងពីដើមឆ្នាំ២០១៩នេះ​រៀងមក  ​ស្ថាប័ន​មាន​​ពាក់ព័ន្ធ​របស់​ប្រទេស​ចិន​បាន​​ដាក់​ចេញ​នូវ​​វិធានការ​កំណែទម្រង់​ចំនួន​ជាង ១៣០  ​ហើយ​បាន​​ទាក់ទាញ​​ការបោះទុន​​វិនិយោគ​អន្តរជាតិ​​​កាន់តែ​ច្រើន​ឡើងៗ​។

        កាលពី​ថ្ងៃទី ២៣ ​ខែតុលា ​ប្រទេស​ចិន​បាន​ដាក់ចេញ​នូវ​​«បទប្បញ្ញត្តិ​​ស្តីពី​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ពាណិជ្ជកម្ម​​​​» ​ដោយ​មាន​កម្រិត​ស្មើ​នឹង​ស្តង់ដារ​អន្តរជាតិ​ ​។ ​«បទប្បញ្ញត្តិ»​នេះបាន​កំណត់​ច្បាស់​ថា  ​នឹង​បង្កើត​បរិយាកាស​ពាណិជ្ជកម្ម​ល្អ​មួយ​ដែល​មាន​ស្ថិរភាព ​យុត្តិធម៌ ​តុល្យភាព​ និង​អាចប៉ាន់ប្រមាណ​បាន​សម្រាប់​​បណ្តា​តួអង្គ​ទីផ្សារ​​ទាំង​ឡាយ​។

      លោក Yuan Dongming ​អនុប្រធាន​​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​សហគ្រាស​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​ថ្លែង​ថា​  ​បរិយាកាស​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​នាពេល​អនាគត ​នឹង​កាន់តែ​ល្អ​ថែម​ទៀត​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស