邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អត្រា 12.6% បានឆ្លុះបញ្ចាំងពីកម្លាំងចលករខាងការច្នៃប្រឌិតថ្មីរបស់ប្រទេសចិន

2019-10-23 16:22:38 cri

      កាលពី​ថ្ងៃទី ២២ ខែតុលា ​ក្រសួង​ឧស្សាហកម្ម​និង​​ព័ត៌មានវិទ្យា​ចិន​បាន​ប្រកាស​ទិន្នន័យ​​​ឱ្យ​ដឹងថា   ​​ចាប់ពី​ត្រីមាស​ទី​១ ដល់​ទី ៣ ​នាឆ្នាំ ២០១៩ ​នេះ ​សេដ្ឋកិច្ច​ឧស្សាហកម្ម​របស់​ប្រទេស​ចិន​​ដំណើរការ​យ៉ាង​រលូន​ល្អ​​និង​មានស្ថិរភាព​  ​​ហើយ​តម្លៃ​បន្ថែម​នៃ​​ឧស្សាហកម្ម​​ធុន​ធំ​ទូទៅ​ប្រទេស​បាន​កើន​ជាង​​ ​5.6 %  ​​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំ ២០១៨​។​  ​ក្នុងនោះ ​ចំនួន​វិនិយោគ​​​ក្នុង​​វិស័យ​​ឧស្សាហកម្ម​ផលិតកម្ម​ផ្នែក​បច្ចេកវិទ្យា​ខ្ពស់​របស់​ចិន​បាន​កើនឡើង​  12.6%​ ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នាឆ្នាំ​ទៅមិញ។

      ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួរ​បាន​ចេញផ្សាយ​អត្ថបទ​វិភាគ​មួយ​នា​ថ្ងៃដដែល​ថា ​ទិន្នន័យ​ ​ក្នុង​អត្រា​ 12.6%​ ​នេះ  ​​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការប្រមូល​ផ្តុំ​ឥត​ឈប់​ឈរ​នៃ​​កម្លាំង​ចលករ​ខាង​ការច្នៃប្រឌិតថ្មី​​របស់​ប្រទេស​ចិន​​​​។​

      អត្ថបទ​នេះ​បាន​​ឱ្យ​ដឹងថា  ​​នេះ​មិនត្រឹម​តែ​តំណាង​​​ឱ្យ​​​ល្បឿន​នៃ​ការ​ផលិត​​ដ៏​ជឿនលឿន​របស់​ចិន​​ប៉ុណ្ណោះទេ  ​ថែមទាំង​បាន​​​ឆ្លុះ​បញ្ចាំង​ពី​​ការជឿជាក់​លើ​ទីផ្សារ​ផង​ដែរ​។  ​ចិន​មាន​ទំហំទីផ្សារ​ដ៏​​ធំសម្បើម​ ​​មានចំនួន​តួអង្គទីផ្សារ​​​រាប់រយ​លាន​។ ​ជាមួយ​នឹង​ការលេច​ចេញ​នូវ​​លទ្ធផល​ផ្នែក​ច្នៃប្រឌិតថ្មី  ​សេដ្ឋកិច្ច​ចិន​​ច្បាស់​ជា​​នឹង​បញ្ចេញ​នូវ​កម្លាំង​ចលករ​កាន់តែ​ខ្លាំង​ថែម​ទៀត​​៕​

图片默认标题_fororder_1125138698_1571794858425_title0h

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស